Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទេសរដ្ឋមន្រ្តី គន់ គីម៖ ទឹកជំនន់ប៉ះពាល់ប្រជាពលរដ្ឋជិត ៩ម៉ឺនគ្រួសារ និងជាង ៦ម៉ឺនផ្ទះ

  • បោះពុម្ព

(កំពង់ចាម)៖ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ទឹកជំនន់ដែលកំពុងវាយប្រហារតាម ខេត្តមួយចំនួន បានប៉ះពាល់ដល់ប្រជាពលរដ្ឋជិត ៩ម៉ឺនគ្រួសារ និងផ្ទះជាង ៦ម៉ឺនខ្នង។

ការបញ្ជាក់នេះ បានធ្វើឡើងកាលពីរសៀលថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩ នៅខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីត្រួតពិនិត្យការប៉ះពាល់ដោយ ទឹកជំនន់ នៅតាមបណ្តាខេត្តជាប់ទន្លេមេគង្គ រួមមាន៖ ស្ទឹងត្រែង ក្រចេះ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងកំពង់ធំ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។

នៅក្នុងកិច្ចប្រជុំដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងខេត្តពាក់ព័ន្ធ ទេសរដ្ឋមន្រ្តី គន់ គីម បានឲ្យដឹងថា ផលប៉ះពាល់ដែលបង្កដោយទឹកជំនន់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានធ្វើឲ្យប៉ះពាល់ ដល់ប្រជាពលរដ្ឋ៨៧,៤៦៩គ្រួសារ, បានជម្លៀសទៅទីទួលសុវត្ថិភាព ១០,១៣៣គ្រួសារ, សត្វពាហនៈ ៣៦,៦៥៨ក្បាល, ប៉ះពាល់ផ្ទះ ៦៥,៦២៧ខ្នង, ខូចខាតផ្ទះ ៥១ខ្នង, ប៉ះពាល់សាលារៀន ៣២៣ខ្នង, វត្ត១៥៣, មណ្ឌសុខភាព ២៣កន្លែង, ខូចសន្ទូង ៩២៨ហិកតា, សំណាប ៣២២ហិកតា, ដំណាំរួមផ្សំ ១៤៩ហិកតា, លិចផ្លូវកៅស៊ូ ៦៦កន្លែង, ផ្លូវលំ៨៨៨កន្លែង, ស្ពាន២៣៥ និងបាក់ច្រាំងទន្លេ ២២,៣៨៥ម៉ែត្រ។

លោកទេសរដ្ឋមន្រ្តី គន់ គីម ដែលបានបង្ហាញមុខតាមខេត្តជាប្រចាំ បានបញ្ជាក់ជូនទៀតថា «ជាការឆ្លើយតបក្នុងចំណោម ១០,១៣៣គ្រួសារ ដែលជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ត្រូវបាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ណែនាំឲ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយកាកបាទក្រហមកម្ពុជា សហការជាមួយអង្គការដៃគូ បានផ្តល់អំណោយជូនបងប្អូនរងគ្រោះគិតមកដល់ពេលនេះបានប្រហែល ៩០% និងកំពុងបន្តចែកតទៅទៀត»។

ក្រោយពីមតិបំពេញបន្ថែម និងសំណូមពររបស់បណ្តាខេត្ត និងក្រសួងពាក់ព័ន្ធ រួចមក, អនុប្រធានទី១ គ.ជ.គ.ម បានថ្លែងអំណរគុណចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាលតែគិតគូពីសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងផ្តល់អំណោយឧបត្ថម្ភបានទាន់ពេលវេលា ព្រមទាំងកោតសរសើរ អភិបាលខេត្ត មន្ត្រីរាជការទាំងអស់តាមបណ្តាខេត្ត ដែលបានខិតខំបំពេញភារកិច្ច ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលា។ តាមសំណើរបស់ខេត្តស្ទឹងត្រែង ក្នុងនាមសម្តេចតេជោ, លោកទេសរដ្ឋមន្រ្តី បានផ្តល់ឃីត ៥០០កញ្ចប់ ជូនប្រជាពលរដ្ឋរងគ្រោះបន្ថែមទៀត។

ចុងក្រោយ ទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា «ថ្វីបើទឹកទន្លេបានស្រកខ្លះមែនតែមិនប្រាកដថា គ្មានទឹកជំនន់ទៀតនោះទេ ពិសេសបណ្តាខេត្តជាប់ទន្លេមេគង្គផ្នែកខាងក្រោយ និងខេត្តជុំវិញទន្លេសាបនិងឲ្យក្រសួងពាក់ព័ន្ធ រួមជាមួយបណ្តាខេត្តត្រូវបន្តតាមដានសភាពការណ៍ទឹក និងរួមគ្នាធ្វើការវាយតម្លៃផលប៉ះពាល់ក្រោយទឹកស្រក ដើម្បីយើងរៀបចំផែនការស្តារឡើងវិញ»៕

ដកស្រង់ពី៖ Fresh News