Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថោង ខុន៖ កម្ពុជា ទទួលភ្ញៀវ ទេសចរអន្តរជាតិ ៤,៦ លាននាក់ នៅឆ្នាំ២០១៤នេះ

  • បោះពុម្ព

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កម្ពុជា ឯកឧត្តម បណ្ឌិត ថោង ខុន បានថ្លែងថា ឱ្យដឹងថា តាមរយៈកំណើន ភ្ញៀវទេសចរ ក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ កម្ពុជា ត្រូវគេរំពឹងថា នឹងមានភ្ញៀវទេសចរ មកលេង សរុបរហូត ដល់៤,៦លាននាក់ នៅឆ្នាំ២០១៤នេះ។

ថ្លែងនៅក្នុង កម្មវិធីទេសចរណ៍មួយ កាលពី ល្ងាចថ្ងៃ សៅរ៍ ទី ២ ខែសីហា ឆ្នាំ ២០១៤ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍កម្ពុជា ឱ្យដឹងថា នៅឆ្នាំនេះ ក្រសួងទេសចរណ៍ បានធ្វើការប៉ាន់ប្រមាណថា អាចនឹងទទួល បដិសណ្ឋារកិច្ចភ្ញៀវ ទេសចរអន្តរជាតិ ៤លាន៦សែននាក់។ការព្យាករណ៍នេះ ដោយផ្អែកទៅលើ សន្ទស្សន៍នៃ ចំនួនភ្ញៀវទេសចរ ដែលបានមកទស្សនា កម្ពុជា ជាង២លាន ២សែននាក់ រួចជាស្រេច ទៅហើយ ជាមួយនឹងកំណើន ៥,៥ ភាគរយ។

ការកើនឡើងនេះ មិនអាចកាត់ផ្តាច់ចេញ ពីប្រាសាទអង្គរវត្ត និងព្រះវិហារនោះ ដែលទាក់ទាញបំផុត សម្រាប់ ភ្ញៀវទេសចរអន្តរជាតិ មកទស្សនាកម្ពុជា។ ឯកឧត្តម បណ្ឌិត ថោង ខុន បន្តថា ភ្ញៀវទេសចរ មកពីប្រទេសជា សមាជិកអាស៊ាន ត្រូវគេរំពឹងថា នឹងកើន ឡើងដល់ ៨លាននាក់ នៅក្នុងឆ្នាំ២០២០ ជាមួយនឹងចំណូល រហូតដល់៥ពាន់លានដុល្លារ រីឯប្រទេសចិនវិញ ក៏ជាទីផ្សារដ៏ធំមួយ សម្រាប់ឧស្សាហកម្ម ទេសចរណ៍កម្ពុជា ដោយកាលពីឆ្នាំ២០១៣ កន្លងទៅ មានភ្ញៀវចិន មកទស្សានកម្ពុជា រហូតដល់៤៦ម៉ឺននាក់ កើនប្រមាណ ៣៩ ភាគរយជារៀងរាល់ឆ្នាំ។

វិស័យជាវិស័យ អទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពទាំង៤ របស់ប្រទេសកម្ពុជា ដែលរួមចំណែកនៅក្នុង GDP សរុប ចំនួន ១៦ ភាគរយផងដែរ៕