Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

  • បោះពុម្ព

(ភ្នំពេញ)៖ ដោយឃើញបញ្ហាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅតែបន្តកើតមានឡើងជារៀងរាល់ថ្ងៃ ដែលបណ្តាលឱ្យមានអ្នកស្លាប់របួស ពិការ ព្រមទាំងបានបន្សល់ទុកនូវសោកនាដកម្មដ៏រន្ធត់នោះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានធ្វើការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

គ្រោះថ្នាក់ចរាចរណ៍ទាំងនេះ បានក្លាយជាបញ្ហាប្រឈមចំពោះសង្គម និងការអភិវឌ្ឍជាតិគួរឱ្យព្រួយបារម្ភ។ ក្រៅពីបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានដោយផ្ទាល់ដល់ជនរងគ្រោះ ការនិរាសព្រាត់ប្រាស់ក្រុមគ្រួសារ គ្រោះថ្នាក់ចរាចរណ៍ក៏បានបង្កឱ្យមានការខាតបង់ថវិកា និងធនធានមនុស្សយ៉ាងច្រើន ហើយសរុបជាទឹកប្រាក់ប្រមាណ៣៥០លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ។

លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងក្នុងពិធីផ្សព្វផ្សាយ នាព្រឹកថ្ងៃទី២៥ ខែកញ្ញានេះថា យុទ្ធនាការនេះ បានធ្វើគ្រប់ផ្លូវជាតិមួយចំនួន ដើម្បីពញ្ញាក់ស្មារតី ដើម្បីឲ្យអ្នកធ្វើដំណើរទៅស្រុកកំណើតឲ្យយកចិត្តទុកដាក់ក្នុងការធ្វើដំណើរ។

លោកស្រីបន្តថា រាជរដ្ឋាភិបាល ក៏បានដាក់កម្លាំងសមត្ថកិច្ចដើម្បីរក្សា និងការពារសន្តិសុខសណ្តាប់ធ្នាប់ជួនប្រជាពលរដ្ឋនៅពិធីបុណ្យភ្ជុំបិណ្ឌផងដែរ។ លោកស្រីថា៖ «ការអប់រំផ្សព្វផ្សាយធ្វើរួមគ្នា ជាមួយនឹងការរក្សាសណ្តាប់ធ្នាប់ អញ្ចឹងបងប្អូនមន្ត្រីខាងសមត្ថកិច្ច គឺគាត់មានការនឿយហត់ក្នុងការរក្សាសណ្តាប់ធ្នាប់។

អញ្ចឹងកាលណាមានសណ្តាប់ធ្នាប់ យើងរួចផុតពីគ្រោះថ្នាក់ចរាចរណ៍» ។

ជាមួយគ្នានោះដែរ លោកស្រីក៏បានអំពាវនាវដល់ប្រជាពលដ្ឋ ក៏ដូចជាអ្នកធ្វើដំណើរសុំប្រកាន់ស្តាំ គោរពភ្លើងសញ្ញាចរាចណ៍ កុំបើកលឿន កុំវ៉ាជែងក្នុងស្ថានភាពមានគ្រោះថ្នាក់។

ការគោរពសិទ្ធិអទិភាពគឺត្រូវគោរពអ្នកផ្លូវធំ។ ស្នើសុំឲ្យអ្នកបើកបរទាំងរថយន្តតូចធំ គឺត្រូវមានសុជីវធម៌ក្នុងការ គោរពសិទ្ធិ អ្នកបើកបរ និងក្រមសីលធម៌ក្នុងខ្លួនផង។ ចំណែក ឧត្ដមសេនីយ៍ទោ ឡុង ធូ អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានលើកឡើង គោរពតាមបទបញ្ជានិងការណែនំាសម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងម ហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សារឿន អគ្គបញ្ជាការស្នងការនគបាលជាតិ សមត្ថកិ ច្ចនឹងធ្វើតាមផែនការធំនៅរដូវបុណ្យភ្ជុំបិណ្ឌទាំងមុន ឬនិងក្រោយគឺត្រូវរក្សាសុវត្ថិភាព សណ្តាប់ ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរចេញទៅភូមិស្រុកនិងត្រឡប់ មកវិញ ដើម្បី ប្រារព្វពិធិ បុណ្យ ភ្ជុំបិណ្ឌ ។

លោកបញ្ជាក់ថា៖ «គោលការណ៍រិតបណ្តឹងគឺយើងមិនអនុគ្រោះរាល់ការមិនពាក់មួក គឺត្រូវពិន័ត ហើយឲ្យគាត់យកមួកមកពាក់ ហើយរឹតបណ្តឹងអ្នកបើកបរយានយន្តដែល មិនពាក់ ខ្សែក្រវ៉ាត់ រហូតដល់ពេលយប់គឺយើងមានកម្លាំងបាញ់ ឬត្រូតពិនិត្យល្បឿនពិសេសនោះ នៅផ្លូវជាតិលេខ៤ និងលេខ៥។

ពេលដាក់យើងឃើញថាករណីគ្រោះថ្នាក់ចរាចរណ៍ត្រូវកាត់បន្ថយ»។ លោកបន្តថានៅពេលសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យជាតិអាកុល និងអ្នកមិនគោរព ច្បាប់ចរាចរណ៍ផងដែរ។ ជាមួយគ្នានោះដែរ លោកអនុប្រធាននាយកដ្ឋានបានឲ្យដឹងនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះគ្រោះថ្នាក់ចរាចរណ៍មិនថយនោះទេ ពេលខ្លះមកស្លាប់ជាក្រុម ហើយអ្នកស្លាប់ទាំងនោះ មិនដល់ ១ភាគរយនោះទេ ដែលមិនបានពាក់មួកសុវត្ថិភាព។

យោងតាមរបាយការណ៍នៃប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានបង្ហាញថា ជារៀងរាល់ឆ្នាំអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ មានប្រមាណជិត២.០០០នាក់ និងរបួសរហូតដល់ជិត១០,០០០នាក់ ។

យោងតាមរបាយការណ៍ នៃអគ្គស្នងការនគរបាលជាតិប្រចាំខែតុលា ឆ្នាំ២០១៨ បានឱ្យដឹងថា អ្នកស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមានចំនួន ១៧៨នាក់ របួសធ្ងន់ចំនួន ២៧៨នាក់ និងរបួសស្រាលចំនួន១៤៣នាក់ ដែលក្នុងនោះ រយៈពេល៧ថ្ងៃ (ពីថ្ងៃទី០៦ ដល់១២ ខែតុលា ឆ្នាំ២០១៨) ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ គឺមានអ្នកស្លាប់ចំនួន៥៥នាក់ និងរងរបួសធ្ងន់ចំនួន ១២៧នាក់ និងរបួសស្រាលចំនួន៥៤នាក់។

បើប្រៀបធៀប រយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧ អ្នកស្លាប់មានការកើនឡើងចំនួន ២% និងកើនឡើង២៥% ធៀបនឹងឆ្នាំ២០១៦៕

ដកស្រង់ពី៖ Fresh News