Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជានាំចេញជ័រកៅស៊ូ ទទួលបានចំណូល២០០លានដុល្លារ នៅ៨ខែឆ្នាំនេះ

  • បោះពុម្ព

(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩នេះបានបញ្ជាក់ថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០១៩ កម្ពុជាបាននាំចេញកៅស៊ូចំនួន១៤៩,២៦៣តោន កើនឡើង២៤% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ ដោយទទួលបានចំណូល២០០លានដុល្លារអាមេរិក។

របាយការណ៍បញ្ជាក់ថា តម្លៃជាមធ្យមរបស់ជ័រកៅស៊ូ នៅ៨ខែដំបូងឆ្នាំ២០១៩នេះ មានតម្លៃ១,៣៤០ដុល្លារក្នុង១តោន បានធ្លាក់ចុះ៣%។ ដូច្នេះបើគិតជាចំណូលដែលកម្ពុជា ទទួលបានពីការនាំចេញជ័រកៅស៊ូរយៈពេល៨ខែ មានចំនួនប្រមាណជា ២០០,០១២,៤២០ដុល្លារអាមេរិក។

សម្រាប់ការនាំចេញជ័រកៅស៊ូ ក្នុងខែសីហា មានចំនួនប្រមាណជាជាង ២៣,៣០៨តោន ខណៈតម្លៃជ័រកៅស៊ូជាមធ្យមក្នុងខែសីហាមានតម្លៃ ១,៣៣៣ដុល្លារក្នុង១តោន បានថយចុះ១.៤៧%ផងដែរ។ សូមបញ្ជាក់ថា រយៈពេលពេញមួយឆ្នាំ២០១៨ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង២១ម៉ឺនតោន ទទួលបានចំណូលជិត៣០០លានដុល្លារអាមេរិក។

ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕

ដកស្រង់ពី៖ Fresh News