Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចពិជ័យសេនា ទៀ បាញ់ ដឹកនាំកិច្ចប្រជុំបូកសរុបការងារ៩ខែ ឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្តសម្រាប់ត្រីមាសទី៤

  • បោះពុម្ព

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីបូកសរុបការងារ៩ខែ ឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្តសម្រាប់ត្រីមាសទី៤ របស់ក្រសួងការពារជាតិ។

នេះបើតាម នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្តីការក្រសួងការពារជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ។

កិច្ចប្រជុំបានវាយតម្លៃ អំពីការអនុវត្តការងាររបស់ក្រសួងការពារជាតិរយៈពេល៩ខែមកនេះ ដោយទទួលបានលទ្ធផលជោគជ័យជាបន្តបន្ទាប់។

នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់ឱ្យដឹងថា សម្រាប់រយៈពេល៩ខែ ដើមឆ្នាំ២០១៨នេះ កងយោធពលខេមរភូមិន្ទ បានប្រមូលផ្តុំអនុវត្តភារកិច្ចរបស់ខ្លួន តាមកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ រយៈពេល៥ឆ្នាំ និងកម្មវិធីការងារ ដោយសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន។

លោកអះអាងថា ការអនុវត្តភារកិច្ចការពារអធិបតេយ្យ បូរណភាពទឹកដី កងយោធពលខេមរភូមិន្ទ បានបន្តយកចិត្តទុកដាក់ពង្រឹងប្រៀបការពារជាតិលើគ្រប់វិស័យនៅតាមតំបន់ព្រំដែន ធ្វើល្បាតជាប្រចាំដើម្បីតាមដានត្រត ពិនិត្យគ្រប់គ្រងសភាពការណ៍និងភូមិសាស្ត្រទទួលខុសត្រូវ និងចូលរួមទប់ស្កាត់បទល្មើស គ្រប់ប្រភេទ និងសកម្មភាពឆ្លងដែនខុសច្បាប់ទៅវិញទៅមក ព្រមទាំងបានបន្តកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាងដោះស្រាយបញ្ហាផ្សេងៗ ដែលកើតឡើង ដោយសន្តិវិធី បានទាន់ពេលវេលា ធានាបាននូវប្រក្រតីភាពតាមតំបន់ព្រំដែនល្អប្រសើរ។

រយៈពេល៩ខែមកនេះ កងយោធពលខេមរភូមិន្ទ បានចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពនៅតាមបណ្តាប្រទេសមួយចំនួន។ កម្ពុជាត្រូវបានអង្គការសហប្រជាជាតិវាយតម្លៃថា បានបរិច្ចាគកម្លាំងច្រើនជាងគេ ក្នុងលំដាប់ប្រទេសនាំមុខ៣០/១២២ប្រទេស និងទទួលបានចំណាត់ថ្នាក់ទី២៦ រីឯការបញ្ជូនកម្លាំងយោធិននារី១៧,២% គឺលើសពីផែនការរបស់អង្គការសហប្រជាជាតិដែលបានកំណត់ត្រឹម១៥%។

នាយឧត្តមសេនីយ៍ បានអះអាងថា កម្ពុជាត្រូវបានអង្គការសហប្រជាជាតិវាយតម្លៃថា បានបន្តរក្សាភាពស្អាតស្អំ និងកេរ្តិ៍ឈ្មោះល្អ ជាប្រទេសមួយក្នុងចំណោម១៤/១២២ប្រទេស ដែលមិនមានជាប់ពាក់ព័ន្ធនឹងអំពើហិង្សា និងការកេងប្រវ័ញ្ចជួញដូរផ្លូវភេទ។

ទន្ទឹមនេះយើងបានទទួលការកោតសរសើរ លើជំនាញកម្ទេចនិងដោះបំផ្លាញគ្រឿងផ្ទុះក្នុងបេសកកម្ម MINUSMA ដែលប្រទេសមួយចំនួនមិនចូលរួមដោយសារប្រឈមហានិភ័យការគំរាមកំហែងដោយគ្រោះធម្មជាតិព្យុះខ្សាច់សាហារ៉ា គ្រាប់មីន គ្រឿងផ្ទះកែច្នៃ ការវាយប្រហារអត្តឃាតពីក្រមភេរវករ ជំងឺឆ្លងEbola ជំងឺគ្រុនចាញ់។ល ។

រយៈពេល៩ខែមកនេះ កងទ័ពជើងគោកបានសហការ និងធ្វើល្បាតការពារ និងត្រូវបានសហការ និងម្ចាស់ការធ្វើល្បាតការពារ និងត្រតពិនិត្យបង្គោលសីមា ភូមិសាស្ត្រទទួលខុសត្រូវ ដើម្បីក្តាប់សភាពការណ៍ នៅតាមខ្សែបន្ទាត់ព្រំដែន ទប់ស្កាត់និងបង្ក្រាបប។

ជានៅតាមខ្សែបន្ទាត់ព្រំដែន ទប់ស្កាត់និងបង្ក្រាបបទល្មើសផ្សេងៗបានចំនួន៤.៥៥៩លើក ព្រំដែនកម្ពុជា-ថៃ១.៨៩៣លើក កម្ពុជា-វៀតណាម១.៩២៣លើក កម្ពុជា-ឡាវ ៧៣៣លើក ព្រមទាំងសហការជាមួយក្រុមរុករកអដ្ឋិធាតុវៀតណាម ដោយរុករកឃើញអដ្ឋិធាតុទាហានស្ម័គ្រចិត្តវៀតណាម ចំនួន៥៤០ធាតុ។ រយៈពេល៣ត្រីមាសមកនេះ ក្រសួងការពារជាតិបានចាត់ចែងនូវលំហាត់មួយចំនួនដូចជា៖

១៖ លំហាត់ហ្វឹកហ្វឺនរួមគ្នា រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន «នាគមាសឆ្នាំ២០១៩» ដែលមានកម្លាំងចូលរួមកងយោធពលខេមរភូមិន្ទចំនួន២.៥៤២នាក់។

២៖ សិក្ខាសាលាស្តីពីការចងសម្ព័ន្ធមេត្រីភាពរវាងកងយោធពលខេមរភូមិន្ទជាមួយក្រសួង ស្ថាប័នរដ្ឋ វិស័យឯកជនរយៈពេល៣ឆ្នាំ(២០១៥-២០១៨)។

៣៖ លំហាត់ហ្វឹកហ្វឺន «មហារំអិល១៩ ក្រោមប្រធានបទ "ប្រឆាំងនឹងការប្លន់នាវាដឹកប្រេង”»។

៤៖ លំហាត់ហ្វឹកហ្វឺនហនុមានមាស២០១៩ ដែលមានកម្លាំងចូលរួមចំនួន១.៥៩៥នាក់ជាដើម។

នេះបើតាម នាយឧត្តមសេនីយ៍ ឈុំ សុជាត៕

ដកស្រង់ពី៖ Fresh News