Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តែងតាំង មេបញ្ជាការរង កងរាជអាវុធហត្ថ ជាប្រធានមន្ទីរ មុខងារសារធារណៈ ខេត្តកោះកុង

  • បោះពុម្ព

កោះកុង៖ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ ២០១៤ សាលាខេត្ដកោះកុង បានរៀបចំពិធី ប្រកាសតែងតាំង លោក ស្រេង ហុង អត្តលេខ ០១២៥២០ មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្ដកោះកុង ត្រូវបានរាជរដ្ឋាភិបាល តែងតាំង ឱ្យទៅបម្រើការងារ ក្របខ័ណ្ឌ ក្រសួងមុខងារសាធារណៈ។

ពិធីប្រកាសតែងតាំង ចូលកាន់មុខតំណែងថ្មី នៅថ្ងៃនេះ ដោយមានការចូលរួម ក្រោមអធិបតីដ៏ខ្ពងខ្ពស់ ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្ដ្រីក្រសួង មុខងារសាធារណៈ ព្រមទាំងគណៈប្រតិភូ អមដំណើរជាច្រើនរូប។  

ឯកឧត្តម ប៊ុន លើត អភិបាលខេត្ដ នៃគណៈអភិបាលខេត្ដកោះកុង ព្រមទាំង លោកអភិបាលស្រុក គ្រប់រូប និងប្រធានមន្ទីរ គ្រប់បណ្ដាអង្គភាព ដែលមានវត្ដមាន នៅក្នុងខេត្ដកោះកុង ទាំងមូល។

ការប្រកាសតែងតាំង លោក ស្រេង ហុង ជាប្រធានមន្ទីរ មុខងារសាធារណៈ ខេត្ដកោះកុង ក្រោមសេចក្ដីប្រកាស ស្ដីពីការ តែងតាំងមន្ដ្រីរាជការ ក្រសួងមុខងារសាធារណៈ លេខ ២៣៦៥ មស, ប្រក ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៤ មានត្រា និងហត្ថលេខា ពេជ្រ ប៊ុន ធិន។

ការប្រកាសតែងតាំង ចូលកាន់មុខតំណែង ជាប្រធានមន្ទីរ មុខងារសាធារណៈ ថ្ងៃនេះ លោក ស្រេង ហុង  បានឡើងធ្វើសេចក្ដី ប្ដេជ្ញាចិត្ដថា  ដើម្បីឆ្លើយតបចំពោះ ឧបការៈគុណ ដ៏ឧត្ដុងឧត្ដម ដែលបានផ្ដល់នូវការគាំទ្រ និងមានការទំនុកចិត្ដ និងទំនុកចិត្ដ របស់ថ្នាក់ដឹកនាំ ក្រសួងមុខងារសាធារណៈ និង ថ្នាក់ដឹកនាំ ខេត្ដកោះកុង ព្រមទាំងបណ្ដា អង្គភាពពាក់ព័ន្ធ ទូទាំងខេត្ដកោះកុង  លោក សូមធ្វើការប្ដេជ្ញាចិត្ដ គោរពគាំទ្រ យ៉ាងម៉ឺងមាត់ នូវគោលនយោបាយ យុទ្ធសាស្ដ្រចតុកោណ ដំណាក់កាលទី៣ និង កំណែទម្រង់ស៊ីជម្រៅ លើគ្រប់វិស័យ របស់រាជរដ្ឋាភិបាល អាណត្ដិទី៥  នៃរដ្ឋសភា  ដោយឈរលើស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ច។  ខិតខំយកចិត្ដទុកដាក់ អនុវត្ដឱ្យបាន នូវរាល់ការចាត់តាំង ក្រសួងមុខងារសាធារណៈ និងខិតខំអនុវត្ដ ម៉ឺងមាត់ រាល់ច្បាប់ សារាចរ បទបញ្ជា សេចក្ដីសម្រេចនានា។  ខិតខំយកចិត្ដទុកដាក់ សហការល្អ នឹងទំនាក់ទំនងការងារ ជាមួយថ្នាក់ដឹកនាំខេត្ដ និងសហការជិតស្និទ្ធ ជាមួយអង្គភាពជំនាញ មន្ទីរជុំវិញខេត្ដ និងអាជ្ញាធរដែនដីគ្រប់ថ្នាក់ ឱ្យដំណើរការ អនុវត្ដការងារល្អ ទទួលបានជោគជ័យ និងប្រសិទ្ធភាពខ្ពស់ និងអនុវត្ដន៍ ទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល បាន ប្រគល់ជូន ចាប់ពីថ្ងៃនេះតទៅ។

នៅក្នុងឱកាសនេះដែរ ឯកឧត្តម ពេជ្រ ប៊ុន ធិន រដ្ឋមន្ដ្រីក្រសួង មុខងារសាធារណៈ បានធ្វើការផ្ដែផ្ដាំដល់មន្ដ្រី ទើបចូលកាន់ តំណែងថ្មីថា មន្ដ្រីថ្មីដែលទើប ប្រកាសចូលកាន់ មុខតំណែង ជាប្រធានមន្ទីរថ្មី ត្រូវយកចិត្ដទុកដាក់ ទៅការងារជាចម្បង ក្នុងការងារមុខងារ សាធារណៈហើយ ដើម្បីបម្រើផលប្រយោជន៍ ជាសាធារណៈ ទាំងរដ្ឋ ទាំងឯកជន មិនមែនបម្រើផល ប្រយោជន៍ ទៅលើបុគ្គលឡើយ ហើយ ការងារនេះមាន មន្ដ្រីរាជការ ថ្នាក់ក្រោមជាតិ និង ថ្នាក់ជាតិ ក្នុងការចូលរួម អភិបាលកិច្ចល្អ ដើម្បីឆ្ពោះទៅរក ការអភិវឌ្ឍការងារល្អ ទៅថ្ងៃមុខ។ ហើយត្រូវសាមគ្គីភាព ផ្ទៃក្នុង ឱ្យបានរឹងមាំ ហើយសហការ ឱ្យបានល្អគ្រប់បណ្ដា អង្គភាពឱ្យបានល្អ និងអនុវត្ដការងារឱ្យ បានជោគជ័យលើគ្រប់ វិស័យ ត្រូវផ្ដល់ព័ត៌មានឱ្យបាន ទូលំទូលាយ ជាសាធារណៈ ជូនប្រជាពលរដ្ឋ ឱ្យបានយល់ច្បាស់ផងដែរ។

ការផ្ទេរភារកិច្ចថ្មី លោក ស្រេង ហុង ជាមេបញ្ជាការរង កងរាជអាវុធហត្ថខេត្ដកោះកុង មកពីមកកាន់តំណែង ជាប្រធានមន្ទីរ មុខងារសាធារណៈខេត្ដ លោកក៏មានស្នាដៃ និងកិតិ្តស័ព្ទច្រើនដែរ នៅក្នុងអង្គភាព, កងរាជអាវុធហត្ថ តែនេះជាការងារ ដែលរាជរដ្ឋាភិបាល ដាក់ជូនលោក មកជាប្រធានមន្ទីរ មុខងារសាធារណៈ  ដើម្បីបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ ផងដែរ៕