Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជប៉ុន ប្ដេជ្ញាបន្ដជួយលើកកម្ពស់វិស័យសុខាភិបាល ពិសេសសុខុមាលមនុស្សចាស់នៅកម្ពុជា

  • បោះពុម្ព

(ភ្នំពេញ)៖ បន្ទាប់ពីជប៉ុន បានជួយសាងសង់មន្ទីរពេទ្យមួយចំនួននៅតាមបណ្ដាលរាជធានី-ខេត្ដ ការបណ្ដុះបណ្ដាលជំនាញទាំងក្នុង និងក្រៅប្រទេស ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ ជប៉ុន បានប្ដេជ្ញាបន្ដជួយបណ្ដុះបណ្ដាលព្យាលបាលជំងឺមនុស្សចាស់ បច្ចេកវិទ្យាវេជ្ជសាស្ដ្រ និងសម្ភារបរិក្ខារពេទ្យផងដែរ។

នេះបើតាមការលើកឡើងរបស់ ឯកអគ្គរដ្ឋទូតជប៉ុនថ្មីប្រចាំកម្ពុជា លោក Mikami Masahiro ក្នុងឱកាសដឹកនាំគណៈប្រតិភូ ចូលជួបសម្ដែងការគួរសមជាមួយ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នាទីស្ដីការក្រសួង។

លោកថ្លែងបន្ដថា លោកមានក្ដីសប្បាយរីករាយ ដែលបានឃើញកម្ពុជា មានការអភិវឌ្ឍដ៏រីកចម្រើនយ៉ាងឆាប់រហ័ស រួមទាំងវិស័យសុខាភិបាលផងដែរ បន្ទាប់ពីកម្ពុជា បានឆ្លងកាត់នូវដំណាក់កាលដ៏លំបាកក្នុងសម័យសង្គ្រាម តែក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យកម្ពុជាមានសុខសន្ដិភាព និងការអភិវឌ្ឍ។

ឯកអគ្គរដ្ឋទូតជប៉ុនថ្មីប្រចាំកម្ពុជា បានថ្លែងបន្ដថា ជប៉ុន បានត្រៀមលក្ខណៈរួចជាស្រេចផងដែរ ក្នុងការបន្ដកិច្ចសហប្រតិបត្ដិការជាមួយកម្ពុជា ជាពិសេសលើវិស័យសុខាភិបាល ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដែលជាអាទិភាពមួយដ៏ចម្បង សម្រាប់អភិវឌ្ឍប្រទេសជាតិ ។

ជាងនេះទៅទៀត បច្ចុប្បន្ននេះ ជប៉ុនកំពុងតែជំរុញ ក៏ដូចជាធ្វើឱ្យកាន់តែមានភាពល្អប្រសើរឡើង ក្នុងការលើកម្ពស់សុខភាពរបស់លើមនុស្សចាស់ ជប៉ុននឹងចែករំលែក បទពិសោធន៍នេះទៅដល់កម្ពុជា ជាពិសេសបទពិសោធន៍បច្ចេកវិទ្យាវេជ្ជសាស្ដ្រ និងសម្ភារបរិក្ខារពេទ្យ។

ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតរូបនេះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានស្វាគមន៍ដ៏កក់ក្ដៅ និងបន្ដរួមគ្នាស្វែងរកនូវចំនុច ដែលត្រូវធ្វើកិច្ចសហប្រតិបត្ដិការបន្ថែមទៀត ដើម្បី ជួយលើកកម្ពស់គុណភាពព្យាបាលជំងឺ កាន់តែប្រសើរជូនដល់ពលរដ្ឋ។

រដ្ឋមន្រ្ដី ម៉ម ប៊ុនហេង បានលើកឡើងពីកិច្ចសហប្រតិបត្ដិការដ៏ល្អកន្លងមក រវាងកម្ពុជា និងជប៉ុន ជាពិសេសក្នុងវិស័យសុខាភិបាល ។

ក្នុងឱកាសរដ្ឋមន្ដ្រី បានថ្លែងអំណរគុណដ៏ជ្រាលដល់រដ្ឋាភិបាលជប៉ុន ក៏ដូចជាប្រជាជនជប៉ុន ដែលបានគាំទ្រ និងសាងសង់មន្ទីរពេទ្យ នៅតាមបណ្ដាខេត្ដមួយចំនួនកន្លងមកនេះ រួមមាន៖ មន្ទីរពេទ្យគាំពារមាតា និងទារក, មន្ទីរពេទ្យ នៅខេត្ដព្រះសីហនុ, កំពង់ចាម, ស្វាយរៀង នឹងកំពុងសាងសង់មន្ទីរពេទ្យបង្អែកខេត្ដបាត់ដំបង ហើយនាពេលខាងមុខនេះ និងសាងសង់មន្ទីរពេទ្យមួយទៀត នៅខេត្ដសៀមរាបផងដែរ។

រដ្ឋមន្ដ្រីសុខាភិបាល បានថ្លែងបន្ដថា ក្រោមកិច្ចសហប្រតិបត្ដិការដ៏មានសារៈសំខាន់នេះ បានផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រជាជនយើង ជាពិសេសការបណ្ដុះបណ្ដាលនូវធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្លាស់ប្ដូរនូវការធ្វើទស្សនកិច្ចសិក្សា រវាងសាកលវិទ្យាល័យវិទ្យាសាស្ដ្រ និងសាកលវិទ្យាល័យ នៅជប៉ុន និងការផ្លាស់ប្ដូរការសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក ពីនិស្សិត និងនិស្សិត បុគ្គលិក និងបុគ្គលិកផងដែរ។

ទន្ទឹមនឹងនោះរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានស្នើសុំដល់ជប៉ុន បន្ដសហការរួមគ្នា ជួយកាត់បន្ថយមរណៈភាពមាតា និងទារកឱ្យកាន់ទាបទៅៗបន្ថែមទៀត ដើម្បីឈានទៅសម្រេចគោលដៅជាយុទ្ធសាស្រ្ដមួយ ក្នុងចំណោមអាទិភាពជាច្រើន របស់ក្រសួងសុខាភិបាល៕

ដកស្រង់ពី៖ Fresh News