បណ្តាញសង្គម

កម្ពុជានាំចេញកសិផលបានជាង៣លានតោន នៅរយៈពេល៩ខែឆ្នាំនេះ, ការនាំចេញអង្ករក្រៅផ្លូវការមានជាង១.៦លានតោន!

(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា នៅរយៈពេល៩ខែឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញកសិផលបានជាង៣លានតោនទៅកាន់ទីផ្សារក្រៅប្រទេស។

របាយការណ៍បញ្ជាក់ថា គិតមកដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ (៩ខែ ២ថ្ងៃ) កម្ពុជាបាននាំចេញកសិផលផ្លូវការ បាន៣,០៦៥,៥៥៥.៨៨តោន ក្នុងនោះមានអង្ករ៤០ម៉ឺនតោន ដំឡូងមីជាង១លានតោន គ្រាប់ស្វាយចន្ទី ជាង៤ម៉ឺនតោន គ្រាប់ពោតជាង១១ម៉ឺនតោន ចេកជាង១០ម៉ឺនតោន ផ្លែស្វាយជិត៤ម៉ឺនតោន និងផលិតផលកសិកម្មផ្សេងៗទៀត។

ទីផ្សារកសិផលរបស់កម្ពុជា រួមមានប្រទេសចិន សហគមន៍អឺរ៉ុប វៀតណាម ថៃ កូរ៉េ ឥណ្ឌា អូស្ត្រាលី អារ៉ាប៊ីសាអូឌីត និងប្រទេសមួយចំនួនទៀត។ តាមក្រសួងកសិកម្ម នៅរយៈពេល៩ខែមកនេះ ការនាំចេញអង្ករក្រៅច្រកចេញចូលតែមួយ (ក្រៅផ្លូវការ) មានរហូតដល់ជាង១.៦លានតោន៕

ដកស្រង់ពី៖ Fresh News