បណ្តាញសង្គម

នៅសល់ពេល២សបា្តហ៍ទៀត ឆ្នាំសិក្សាថ្មីនៅ AUPP នឹងចាប់ផ្តើមហើយ

(ភ្នំពេញ)៖ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដែលជាសាកលវិទ្យាល័យឈានមុខគេលើគុណភាពអប់រំនៅកម្ពុជា បានប្រកាសនៅថ្ងៃអង្គារ៍នេះថា នៅសល់តែពីរសបា្តហ៍ទៀតប៉ុណ្ណោះ ឆ្នាំសិក្សាថ្មីនឹងចាប់ផ្តើមហើយ។

AUPP ជាគ្រឹះស្ថានឧត្តមសិក្សាលំដាប់កំពូលមួយមិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។

AUPP មានកម្មវិធីសិក្សាយកសញ្ញាបត្រពីរ ក្នុងនោះសញ្ញាបត្រមួយចេញដោយ AUPP និងមួយទៀតចេញដោយសាកលវិទ្យាល័យអារីហ្សូណា (University of Arizona) ដែលមានការទទួលស្គាល់ជាសាកល។ លោកសាស្ត្រាចារ្យបណ្ឌិត Kenneth Dunn សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ AUPP បានមានប្រសាសន៍ថា និស្សិតដែលសិក្សានៅAUPP នឹងទទួលបានការអប់រំមួយដ៏ល្អបំផុត សម្រាប់អនាគតរបស់ពួកគាត់ ក្រុមគ្រួសារ និងសង្គមជាតិ។ ឆ្នាំសិក្សាថ្មីនឹងចាប់ផ្តើមនៅថ្ងៃទី១៦ ខែ តុលា ឆ្នាំ ២០១៩ ខាងមុខនេះហើយ ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមក AUPP ដែលមានទីតាំងស្ថិតនៅអគារលេខ២៧៨H ភូមិក្រោលគោ ផ្លូវ២០១R សង្កាត់គីឡូម៉ែត្រ លេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានទូរស័ព្ទទំនាក់ទំនង៖ ០២៣ ៩៩០ ០២៣ ឫ ០១២ ២៦៦ ៦៣១។

ដកស្រង់ពី៖ Fresh News