Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រះមហាក្សត្រ៖ ២ទសវត្សមកនេះ កម្ពុជាជោគជ័យយ៉ាងត្រចះត្រចង់ ដែលជាកិច្ចខិតខំរបស់រដ្ឋសភា និងរាជរដ្ឋាភិបាល ក្នុងការរក្សាសន្តិភាពនិងស្ថិរភាពនយោបាយ

  • បោះពុម្ព

(ភ្នំពេញ)៖ ព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈព្រះរាជសារ ក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភា នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នា២០១៩នេះ បានកោតសរសើរដល់ការដឹកនាំរបស់ រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងព្រះរាជសារព្រះមហាក្សត្រ បានបញ្ជាក់ថា រយៈកាលកន្លងមកនេះ រដ្ឋសភា និងរាជរដ្ឋាភិបាល បានសហការរួមគ្នាយ៉ាងយកចិត្តទុកដាក់ ក្នុងសកម្មភាពជាចម្បង ដើម្បីថែរក្សានូវស្ថិរភាព សន្តិសុខ ជូនប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមរមនា។

រដ្ឋសភា និងរាជរដ្ឋាភិបាល បានកសាងគោលនយោបាយ និងច្បាប់រដ្ឋបានល្អត្រឹមត្រូវ ធ្វើឲ្យប្រទេសកម្ពុជា និងប្រជាពលរដ្ឋទទួលបានអត្ថប្រយោជន៍ដ៏មានសក្តានុពលធំបំផុត សម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍សង្គមរបស់យើង។

ព្រះអង្គមានព្រះបន្ទូលយ៉ាងដូច្នេះថា៖ «ក្នុងរយៈពេលជាង២ទសវត្សរ៍កន្លងមកនេះ កម្ពុជាសម្រេចបាននូវជោគជ័យយ៉ាងត្រចុះត្រចង់។ មូលដ្ឋានគ្រឹះនៃជោគជ័យទាំងនេះ គឺជាការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់រដ្ឋសភា និងរាជរដ្ឋាភិបាល ក្នុងការរក្សាសន្តិភាព និងស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច តាមរយៈការអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយ ច្បាប់ និងយុទ្ធសាស្ត្រនានា ដោយបានផ្តល់អាទិភាពដល់ការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យសុខាភិបាល និងវិស័យអប់រំ ។

ល។»។ ព្រះមហាក្សត្រ បានមានព្រះបន្ទូលកោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិករដ្ឋសភាទាំងអស់ ដែលបានបំពេញការងារអស់ពីកម្លាំងកាយចិត្ត ពុំគិតពីការនឿយហត់ ខិតខំយកចិត្តទុកដាក់ក្នុងការបម្រើដល់ប្រជាពលរដ្ឋ និងដោះស្រាយនូវរាល់បញ្ហាប្រឈមបានជាបន្តបន្ទាប់។

ព្រះរាជសារបានគូសបញ្ជាក់ទៀតថា៖ «ការខិតខំប្រឹងប្រែងរបស់ សម្តេច ឯកឧត្តម លោកជំទាវ និងសមាជិក សមាជិកា នៃរដ្ឋសភាទាំងអស់គឺជាសកម្មភាពដ៏ឧត្តុង្គឧត្តម ក្នុងការតាមដាននូវសុខទុក្ខ ទទួលយកនូវរាល់បញ្ហាកង្វល់ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីរួមគ្នាដោះស្រាយទៅតាមស្ថានការណ៍ជាក់ស្តែងដោយយកចិត្តទុកដាក់ខ្ពស់»។

ព្រះអម្ចាស់ជីវិតតម្កល់លើត្បូង ក៏បានកោតសរសើរយ៉ាងកក់ក្តៅចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំរាជរដ្ឋាភិបាល ប្រកបដោយគតិបណ្ឌិត និងសក្តានុពល ដែលបានបំពេញការងារអស់ពីកម្លាំងកាយចិត្តពុំគិតពីការនឿយហត់។

ព្រះអង្គសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី ទេវតារក្សាព្រះមហាស្វេតឆ័ត្រ និងព្រះទសបារមី ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមតាមបីបាច់ថែរក្សា សម្តេច លោក លោកស្រីនិងជនរួមជាតិទាំងអស់ សូមបានប្រកបដោយសិរីសួស្តី កម្លាំងពលំមាំមួន អាយុយឺនយូរ និងវិបុលសុខគ្រប់ប្រការ៕

ដកស្រង់ពី៖ Fresh News