បណ្តាញសង្គម

ក្រសួងព្រះបរមរាជវាំង កំណត់យកថ្ងៃនេះ ម៉ោង៤រសៀល សម្រាប់ឲ្យតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ ចួលសច្ចាប្រណិធាន

ភ្នំពេញ៖ ឆ្លើយតបនឹង លិខិតរបស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា អំពីការរៀបចំ ពិធីសច្ចាប្រណិធាន ជូនអ្នកតំណាងរាស្រ្ត នីតិកាលទី៥ ចំនួន ៥៥រូប របស់គណបក្សសង្រ្គោះជាតិ ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង តំណាង សម្តេច ចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង បានជម្រាបជូនថា ពិធីសច្ចាប្រណិធាន នឹងធ្វើឡើង ក្រោមព្រះរាជាធិបតី ដ៍ខ្ពង់ខ្ពស់ ព្រះមហាក្សត្រ នាថ្ងៃទី៥ ខែសីហានេះ វេលាម៉ោង ៤រសៀល ក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង។