Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន បន្ដអំពាវនាវឲ្យពលរដ្ឋខ្មែរ ចូលរួមហូបអំបុកនៅថ្ងៃ៩ វិច្ឆិកា ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្

  • បោះពុម្ព

(ភ្នំពេញ)៖ ជាថ្មីម្ដងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ បានបន្ដអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេសកម្ពុជា ចូលរួមហូបអំបុកនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ។

ការបន្ដអំពាវនាវយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ឆ្នាំ២០១៩ ទូទាំងប្រទេស ៤៤៣នាក់ នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ។ ជំនួបនេះធ្វើឡើងនៅវិមានសន្តិភាព ដែលមានការចូលរួមពីអាណាព្យាបាលសិស្ស និងលោកគ្រូតំណាងសាលារបស់សិស្សឆ្នើមទាំងនោះផងដែរ។

ថ្លែងក្នុងពិធីនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «យើងប្រែក្លាយថ្ងៃ៩ របស់យើង ដែលជាថ្ងៃបុណ្យឯករាជ្យជាតិ ជាថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ឲ្យទៅជាថ្ងៃទី០៩ វិច្ឆិកា ទទួលទានហូបអំបុកទាំងអស់ ហើយអំបុកនេះ គឺអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមទៀតថា «បាវចនាទាំង៣នេះ យើងការពាររៀងរហូតមកហើយ តែដោយសារមានឧបាយកល បំផ្លាញនៅពេលនោះ...អំបុករបស់យើង ក្លាយទៅជាអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ តែម្ដង»។

ជាមួយគ្នានោះ នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានលើកឡើងផងដែរថា «សូមអ្នកកុំសង្ឃឹម (ទណ្ឌិត សម រង្ស៉ី) អ្នកវាយតម្លៃប្រជាជនកម្ពុជា ទាបពេកហើយ ហើយអ្នកវាយតម្លៃ ផ្ទៃក្នុងគណបក្សប្រជាជនទាបពេកហើយ អ្នកក៏បានវាយតម្លៃ ហ៊ុន សែន ទាបពេកដែរ»។

គូសបញ្ជាក់ថា កាលពីពេលថ្មីៗ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសយកថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីរៀបចំពិធីទទួលទានអំបុកខ្មែរ នៅទូទាំងប្រទេសកម្ពុជា ក្នុងគោលបំណងការពារជាតិ សាសនា ព្រះមហាក្សត្រ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវទៅកាន់ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សប្រជាជនទាំងអស់ ត្រូវរៀបចំ និងធានាឲ្យបានថា មានអំបុកហូបគ្រប់គ្នា នៅថ្ងៃទី៩ វិច្ឆិកា។

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមហូប អំបុកពីថ្ងៃទី៩ ដល់ថ្ងៃទី១២ វិច្ឆិកា ដើម្បីចូលរួមការពារជាតិ សាសនា និងព្រះមហាក្សត្រ។

កាលពីថ្ងៃទី០៩ ខែមិថុនា កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវយុទ្ធនាការទទួលទាននំបញ្ចុកទូទាំងប្រទេសផងដែរ ដើម្បីចូលរួមលើកកម្ពស់ផលិតផលខ្មែរ ដោយក្នុងនោះមាន មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ បណ្តាគណបក្សនយោបាយ សិស្ស និស្សិត និងប្រជាពលរដ្ឋជាច្រើន បានចូលរួមទទួលទាននំបញ្ចុកនេះ៕

ដកស្រង់ពី៖ Fresh News