បណ្តាញសង្គម

ប្រជាពលរដ្ឋ ក្នុងខណ្ឌចំនួន៤ នៃរាជធានីភ្នំពេញ អាចធ្វើផ្លាកលេខម៉ូតូ តឹ្រមរដ្ឋបាលខណ្ឌ របស់ខ្លួនបាន

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុវត្ត ការធ្វើប្រតិភូកម្មអំណាច រដ្ឋបាលថ្នាក់កណ្តាល ទៅឲ្យ សាលាខណ្ឌចំនួន៤ នៃរាជធានីភ្នំពេញ រួមមាន រដ្ឋបាលខណ្ឌសែនសុខ ឬស្សីកែវ ដង្កោ និងពោធិ៍សែនជ័យ ដោយអនុញ្ញាតិឲ្យ អាជ្ញាធរខណ្ឌ ផ្តល់ជួន ការចុះបញ្ជីយានជំនិះ ដល់ប្រជាពលរដ្ឋ ក្នុងខណ្ឌទាំង៤ នេះបើយោងតាមលិខិផ្លូវការរបស់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ជម្រាបជូន អភិបាលខណ្ឌពោធិ៍សែនជ័យ។