បណ្តាញសង្គម

រដ្ឋសភា អនុម័តទាំងស្រុងលើ សេចក្តីព្រាងច្បាប់ ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច

(សៀមរាប)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩នេះ បានជំរុញឲ្យរដ្ឋមន្ត្រីបរិស្ថានអាស៊ានទាំងអស់ បង្កើនការយកចិត្តទុកដាក់ គិតគូរ និងដោះស្រាយជាបន្ទាន់ លើលំហូរកាកសំណល់ឆ្លងដែនខុសច្បាប់ ពិសេសកាកសំណល់ផ្លាស្ទិក។

ការជំរុញបែបនេះ របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានធ្វើឡើងនៅថ្ងៃទ០៨ ខែតុលា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែល លោកបានអញ្ជើញ ជាតំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបើកជាផ្លូវការ កិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០១៩ ដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ នៅខេត្តសៀមរាប។

កិច្ចប្រជុំនេះមានការចូលរួមពីលោក សាយ សំអាល់ រដ្ឋមន្ត្រីបរិស្ថាន គណៈប្រតិភូតំណាងក្រសួងបរិស្ថានអាស៊ាន និងមន្ត្រីស្ថាប័នពាក់ព័ន្ធនានា សរុបប្រមាណ៤០០នាក់។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ចាត់ទុកលំហូរកាកសំណល់ឆ្លងដែនខុសច្បាប់ ជាពិសេសកាកសំណល់ផ្លាស្ទិក ជាការគំរាមគំហែងលើប្រព័ន្ធអេកូឡូស៊ី, សុខភាព, សុខុមាលភាពរបស់ប្រជាជន ក៏ដូចជាភាពទាក់ទាញទេសចរណ៍របស់ប្រទេសផងដែរ។ លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងថា «យើងត្រូវរៀបចំឱ្យមានការចែករំលែកព័ត៌មាន, ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងចំណោមស្ថាប័នអនុវត្តផ្ទាល់ និងភាពជាដៃគូជាមួយប្រទេស ដែលជាប្រភពដើមនៃកាកសំណល់ ដើម្បីបញ្ឈប់លំហូរខុសច្បាប់នេះ ចេញពីប្រទេសដើម»។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានក៏បានជំរុញឱ្យក្រុមការងារអាស៊ាន ទទួលបន្ទុកគីមី និងសំណល់ ផ្តល់អាទិភាពក្នុងការដោះស្រាយបញ្ហានេះ និងផ្តល់នូវវិធានការជាក់លាក់មួយចំនួន ក្នុងរយៈពេលខ្លីខាងមុខ ដើម្បីឆ្លើយតបនឹងបញ្ហារួមនេះ ប្រកបដោយស្មារតីសហការ និងសហប្រតិបត្តិការ។ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានស្នើឲ្យអាស៊ានទាំងអស់ មានការកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការលើកកម្ពស់ការយល់ដឹងពីការការពារបរិស្ថាន និងរក្សារនូវការអភិរក្សជីវៈចម្រុះ តាមរយៈការទទួលស្គាល់ នូវកិច្ចខិតខំប្រឹងប្រែងអភិរក្សរមណីយដ្ឋាន ដែលមានសារៈសំខាន់ ក្នុងការការពារជីវៈចម្រុះ។

ឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការពនឿនកិច្ចសហការ និងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រទេស ជាសមាជិកអាស៊ាន និងដៃគូ ដើម្បីឆ្លើយតបឱ្យមាន ប្រសិទ្ធភាពចំពោះការកើនឡើងនៃសំរាមសមុទ្រ។

លោកលើកឡើងថា អាស៊ានត្រូវពង្រឹងកិច្ចសហការ ចំពោះក្របខណ្ឌសកម្មភាពអាស៊ាន ស្តីពីសំរាមសមុទ្រ ជាមួយប្រទេសជាសមាជិក និងដៃគូព្រមទាំងប្រែក្លាយ សេចក្តីប្រកាសទីក្រុងបាងកក ស្តីពីការទប់ស្កាត់សំរាមសមុទ្រ នៅក្នុងតំបន់អាស៊ាន ទៅជាយន្តការអនុវត្តជាក់ស្តែង ដើម្បីទប់ស្កាត់ និងកាត់បន្ថយសំរាមសមុទ្រ ដែលបណ្តាលមកពីសកម្មភាពតាមដីគោក និងសមុទ្រក៏ដូចជាការការពារបរិស្ថានក្នុងប្រទេស និងតំបន់៕

ដកស្រង់ពី៖ Fresh News