Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុងកំពង់ចាម ទាំងមូល កំពុងប្រឈមមុខ នឹងការគំរាមកំហែង យ៉ាងខ្លាំង ពីទឹកជំនន់

  • បោះពុម្ព

កំពង់ចាម៖ ទីរួមខេត្តកំពង់ចាម ទាំងមូល រហូតមកដល់ ព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៤ បាននិងកំពុង ប្រឈមមុខ ទឹកជន់លិច បើសិនជា ការលើកទំនប់ទប់ទឹក មិនបានទាន់ ពេលវេលាទេនោះ ។

ប្រឈមនឹងការ ដោះស្រាយបញ្ហានេះ កម្លាំងនគរបាល ទាំងថ្នាក់ ស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម ទាំងអធិការដ្ឋាន នគរបាល ក្រុងកំពង់ចាម បានរួមសហការ ជាមួយកម្លាំងអាជ្ញាធរ និងប្រជាពលរដ្ឋ ជាច្រើននាក់ តាំងពីព្រឹកមកម្ល៉េះ បាននាំគ្នាលើក ទំនប់ដើម្បីទប់ទឹក កុំឱ្យហូរបុកចូល ក្រុងកំពង់ចាម ហើយបើមិនលើកទំនប់ ទាន់ពេលវេលានោះទេ ក្រុងកំពង់ចាម ទាំងមូល នឹងប្រឈមមុខ ការជន់លិច ជាក់ជាមិនខានឡើយ ។

មន្រ្តីនគរបាល ខេត្តកំពង់ចាម បានឱ្យដឹងថា ទំនប់ដែលត្រូវ ក្រុមការងារ លើកដើម្បីទប់ទឹក ខាងលើនេះ មានកម្ពស់១,៤ម៉ែត្រ ដើម្បីទប់កម្ពស់ទឹក ១,២ម៉ែត្រ ។ ហេតុដូច្នេះ បើសិនលើកមិន ទាន់នោះទេ ច្បាស់ជាទឹក ហូរបុកបណ្តាល ឱ្យបាក់ទំនប់ ចូលក្រុងកំពង់ចាម ជាក់ជាមិនខានឡើយ ។

ជាមួយគ្នានេះ មន្រ្តីនគរបាល ខេត្តកំពង់ចាម បានអំពាវនាវសុំជំនួយ ពីស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ផ្តល់កម្លាំង មកជួយអន្តរគមន៍ ការងារមួយនេះ ឱ្យបានទាន់ពេលវេលា ព្រមទាំងសុំ ជំនួយឧបត្ថម្ភ ផ្សេងៗ ពីសប្បុរសជន សម្រាប់ក្រុមការងារទាំងមូល ។

ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានថ្លែងថា កម្លាំងនគរបាល របស់លោក ប្រមាណ ៣៥០នាក់ បាននិងកំពុងទប់ទឹក នៅមុខសណ្ឋាគារមេគង្គ ជាមួយកម្លាំងអាជ្ញាធរ ព្រមទាំង ប្រជាពលរដ្ឋ ជាច្រើននាក់ផ្សេងទៀត ។