Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ច នៅប្រទេសប៊ុលហ្ការី

  • បោះពុម្ព

(សូហ្វីយ៉ា, ប៊ុលហ្គារី)៖ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅប្រទេសឆែក និងកិច្ចប្រជុំកំពូលស្តីពីទឹកនៅប្រទេសហុងគ្រី ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់រួចនោះ នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល បានបន្តដំណើរទៅកាន់ទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្ការី ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ។

ដំណើរអញ្ជើញដល់របស់សម្តេចតេជោ នៅអាកាសយានដ្ឋានអន្តជាតិទីក្រុងសូហ្វីយ៉ា ប្រទេសប៊ុលហ្ការី មានការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់ និងកក់ក្តៅបំផុតពីលោក ហ្គ័រ ហ្គ័រហ្គើអេវ អនុរដ្ឋមន្ត្រីក្រសួងការបរទេសប៊ុលហ្ការី លោកស្រី Marinela Petkova ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប៊ុលហ្ការី ប្រចាំនៅកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយ ប្រទេសវៀតណាម លោក ប៉ូល សេងគី ភារ:ធារី នៃស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្ការី ព្រមទាំងឥស្សរជនការទូតកម្ពុជាជាច្រើនរូបទៀត។

សូមបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់នៅទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្ការី រយៈពេល២យប់៣ថ្ងៃ សម្រាប់ដំណើបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងសូហ្វីយ៉ា សាធារណរដ្ឋប៊ុលហ្ការី។

សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានកិច្ចប្រជុំកំពូលជាមួយសមភាគីនាយករដ្ឋមន្រ្តីប៊ុលហ្ការី នៅវេលាថ្ងៃត្រង់ថ្ងៃទី១៦ ខែតុលា នេះ៕

 

ដកស្រង់ពី៖ Fresh News