Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត យកថវិកាចូលរួមបុណ្យសពលោក ជុំ សន អតីតមន្ត្រីក្រសួងឧស្សាហកម្ម

  • បោះពុម្ព

(ភ្នំពេញ)៖ លោក ហាស់ វ៉ារី ទីប្រឹក្សាផ្ទាល់ និងជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាននាំថវិកាចូលរួមបុណ្យសព លោក ជុំ សន អតីតមន្ត្រីក្រសួងឧស្សាហកម្ម ដែលបានទទួលមរណភាព កាលពីថ្ងៃ១៣ ខែតុលា ឆ្នាំ២០១៩ ក្នុងជន្មាយុ៧៥ឆ្នាំ ដោយជរាពាធ។

ក្នុងឱកាសអញ្ជើញចូលរួមពិធីបុណ្យបូជាសព លោក ជុំ សន នៅវត្តនន្ទមុនី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ លោកហាស់ វ៉ារី បាននាំយកថវិកា ១០លានរៀល របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនគ្រួសារសព និងបានសម្តែងមនោសញ្ចេតនាចូលរួមរំលែកទុក្ខក្រៀមក្រំក្រៃលែង។

ជាមួយនោះដែរ លោក ហាស់វ៉ារី បានប្រគេនបច្ច័យ ចំពោះព្រះសង្ឃប្រាំអង្គ ក្នុងមួយអង្គៗ ២៥ម៉ឺនរៀល ជូនលោកអាចារ្យបួននាក់ ក្នុងម្នាក់ៗនូវប្រាក់ ៥ម៉ឺនរៀល និងចែកជូនសីលវន្ត សីលវត្តី ចំនួន២០០រូប ដែលបានចូលរួមក្នុងពិធីបូជាសពលោក ជុំ សន នោះ ដោយម្នាក់ទទួលបានប្រាក់ ២ម៉ឺនរៀល និងសៀវភៅធម្មទានមួយក្បាលទៀតផង។

ជាមួយគ្នានោះ លោក ហាស់ វ៉ារី បានប្រគល់ថវិកាចំនួន ១២លានរៀល ដល់តំណាងសមាគមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋមកពីឃុំរកាកោង១ និង ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល ទុកសម្រាប់ជួយឧបត្ថម្ភ ដល់គ្រួសារសព នៅក្នុងមូលដ្ឋាននោះផងដែរ ដើម្បីបញ្ជាក់ ពីការយកចិត្តទុកដាក់ជាប្រចាំរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អំពីសុខទុក្ខប្រជាពលរដ្ឋ ដែលជួបការលំបាកខ្វះខាត៕

ដកស្រង់ពី៖ Fresh News