Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គណបក្សប្រជាជនកម្ពុជា យល់ព្រមប្រគល់តំណែង ប្រធានគណៈកម្មការ ព្រឹទ្ធសភាថ្មី ទៅឲ្យ គណបក្ស សម រង្ស៊ី

  • បោះពុម្ព

ភ្នំពេញ៖ តាមរយៈ កិច្ចព្រមព្រាងថ្មី រវាងក្រុមការងារ គណបក្សប្រជាជនកម្ពុជា (CPP) និង គណបក្ស សម រង្ស៊ី (SRP) នៅថ្ងៃពុធ ទី០៦ ខែសីហា ឆ្នាំ២០១៤នេះ គណបក្សប្រជាជនកម្ពុជា បានសម្រេច ប្រគល់តំណែង ជាប្រធានគណៈកម្មការ បោសសម្អាត ប្រឆាំងអំពើពុករលួយថ្មី ទៅឲ្យគណបក្សសម រង្ស៊ី (SRP) ។

នៅក្នុងកិច្ចពិភាក្សា ស្ដីពីការកែទម្រង់ ស្ថាប័នព្រឹទ្ធសភា នៅព្រឹកថ្ងៃពុធទី៦ ខែសីហា ឆ្នាំ២០១៤ ដែលដឹកដោយ ឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឺទ្ធសភា តំណាងឲ្យ គណបក្សប្រជាជនកម្ពុជា និង ឯកឧត្តម គង់ គាំ តំណាងឲ្យ គណបក្ស សម រង្ស៊ី ដែលមានសមាសភាព ទាំងអស់ ៦រូប ភាគីទាំងពីរ បានសម្រេចបង្កើត គណៈកម្មការ ទី១០ ថ្មី គឺ គណៈកម្មការ បោសសម្អាត ប្រឆាំងអំពើពុករលួយ ។

គណៈកម្មការទី១០ ថ្មីនេះ បើតាមការឲ្យដឹងពី ឯកឧត្តម គង់ គាំ ថ្លែងប្រាប់ថា " គណបក្សប្រជាជនកម្ពុជា សម្រេចប្រគល់ឲ្យ គណបក្ស សម រង្ស៊ី ធ្វើជាប្រធាន" ។

បើតាម ឯកឧត្តម គង់ គាំ ក្រៅពីទទួលបានតួនាទី ជាប្រធានគណៈកម្មការទី១០ រួចហើយ គណបក្ស សម រង្ស៊ី បានស្នើសុំ ចំណុចបន្ថែមទៀត ទៅគណបក្សប្រជាជនកម្ពុជា រួមមានអនុប្រធានទី២ របស់ព្រឹទ្ធសភា, ប្រធានគណៈកម្មការ ៣ រូប និងអគ្គលេខាធិការរង ១រូប សម្រាប់ដឹកនាំ ក្បាលម៉ាស៊ីនព្រឹទ្ធសភា។ ប៉ុន្តែសំណើនេះ ត្រូវបានឯកឧត្តម គង់ គាំ បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា សុំយកទៅពិភាក្សា ជាមួយថ្នាក់លើ ។

ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ប្រធានគណបក្ស សម រង្ស៊ី រូបនេះប្រាប់ថា កិច្ចពិភាក្សា រវាងក្រុមការងារ គណបក្សប្រជាជន និង គណបក្សសម រង្ស៊ី ដែលប្រើពេលមិនដល់ ១ម៉ោងផងនោះ ទទួលបានលទ្ធផល ២ចំណុចទី១, ទទួលបានតំណែង ជាប្រធានគណៈកម្មការទី១០ថ្មី នៃព្រឹទ្ធសភា នឹងទទួលបាន តំណែងជាប្រធានគណៈកម្មការ ទី១ចាស់ ។ កិច្ចពិភាក្សាជាថ្មី រវាងក្រុមការងារ គណបក្សប្រជាជនកម្ពុជា និងគណបក្ស សម រង្ស៊ី ត្រូវបាន ឯកឧត្តម គង់ គាំ បញ្ជាក់ថា នឹងជូនដំណឹងពេលក្រោយ ។

កិច្ចពិភាក្សា ស្ដីពីកំណែទម្រង់ស្ថាប័ន ព្រឹទ្ធសភា ធ្វើឡើងបន្ទាប់ពីមាន កិច្ចព្រមព្រៀងបិទបញ្ចប់ វិបត្តិនយោបាយ រវាងថ្នាក់ដឹកនាំកំពូល គឺសម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន សែន អនុប្រធានគណបក្ស ប្រជាជនកម្ពុជា និង ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ។ ក្រុមការងារនេះ មានម្ខាង ៣រូប គឺគណបក្សប្រជាជនកម្ពុជា រួមមាន ឯកឧត្តម ទេព ងន ប្រធាន ឯកឧត្តម អ៊ុក ប៊ុនឈឿន សមាជិក និង ឯកឧត្តម ជា ជេដ្ឋ សមាជិក ចំណែកគណបក្ស សម រង្ស៊ី មាន ឯកឧត្តម គង់ គាំ ប្រធាន ឯកឧត្តម ទាវ វណ្ណុល សមាជិក និង ឯកឧត្តម ហុង សុខហួរ សមាជិក ។

សូមបញ្ជាក់ថា ក្នុងចំណោម គណៈកម្មការទាំង ៩ របស់ព្រឹទ្ធសភា នាពេលកន្លងមក ដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា ទាំងអស់ ៕