Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រះមហាក្សត្រខ្មែរ យាងមកដល់កម្ពុជាវិញនៅរសៀលនេះ ក្រោយបញ្ចប់ព្រះរាជកិច្ចនៅប្រទេសជប៉ុន

  • បោះពុម្ព

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពង់បំផុត នឹងយាងនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញនៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ បន្ទាប់ពីព្រះអង្គបានយាងបំពេញព្រះរាជកិច្ចអស់រយៈពេលប្រមាណជា ៤ថ្ងៃនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ព្រះមហាក្សត្រខ្មែរ បានយាងទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ ដើម្បីយាងចូលរួមព្រះរាជពិធីយាងឡើងគ្រងរាជរបស់ព្រះចៅអធិរាជជប៉ុន ណារ៉ុ ហ៉ីតុ។

ក្រៅពីការយាងចូលរួមក្នុងព្រះរាជពិធីឡើងគ្រងរាជរបស់ព្រះចៅអធិរាជ ណារ៉ុ ហ៉ីតុ ដែលបានធ្វើឡើងយ៉ាងអធិកអធមកាលពីថ្ងៃទី២២ ខែតុលា កន្លងទៅនោះ ក្នុងងពេលគង់ប្រថាប់នៅប្រទេសជប៉ុន ព្រះមហាក្សត្រខ្មែរ បានអនុញ្ញាតនាយករដ្ឋមន្ត្រី លោក ស្ស៉ិនហ្សូ អាបេ ចូលគាល់ និងសវនាការលើការងារមួយចំនួន។

ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ក៏បានយាងចូលជួបសាវនាការជាមួយព្រះចៅអធិរាជជប៉ុន ណារ៉ុ ហ៉ីតុ ផងដែរ។

ទាំងការជួបសវនាការជាមួយនាយករដ្ឋមន្ត្រី និងព្រះចៅអធិរាជជប៉ុន ព្រះមហាក្សត្រខ្មែរ ក៏ដូចជាភាគីជប៉ុន បានគូសបញ្ជាក់ឡើងវិញពីទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងជប៉ុន ដែលមានរយៈពេលប្រមាណជា ៦៦ឆ្នាំមកនេះ។

ភាគីជប៉ុន ក៏បានអះអាងពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ព្រមទាំងគាំទ្រ និងបន្តជួយដល់ការអភិវឌ្ឍន៍នៅកម្ពុជាផងដែរ។ តាមការគ្រោងទុកព្រះមហាក្សត្រខ្មែរ នឹងយាងមកដល់ប្រទេសកម្ពុជាវិញ នៅវេលាម៉ោងជាង ៤រសៀលថ្ងៃនេះ៕

ដកស្រង់ពី៖Fresh News