Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រឹទ្ធសភា ប្រកាសលទ្ធផលសម័យប្រជុំលើកទី៤ នីតិកាលទី៤

  • បោះពុម្ព

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ ព្រឹទ្ធសភាកម្ពុជា បានបើកសម័យប្រជុំលើកទី៤ នីតិកាលទី៤ ក្រោមអធិបតីភាពលោក ស៉ឹម កា ប្រធានស្តីទីព្រឹទ្ធសភាកម្ពុជា។ សម័យប្រជុំមានសមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៨រូប។

សម័យប្រជុំលើកទី៤នេះ បានដំណើរការដោយមានរបៀបវារៈតែមួយគឺ ស្តាប់របាយ-ការណ៍គណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពី សកម្មភាពការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៤។ យោងតាមសេចក្តីប្រកាសព័ត៌មានដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន, បានបង្ហាញថា លទ្ធផលនៃសម័យមានភាពល្អប្រសើរ។

ក្នុងរយៈពេលបីខែនេះ ព្រឹទ្ធសភាបានប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ចំនួន ០៤លើក និងប្រជុំវិសាមញ្ញចំនួន ០២លើក ដោយពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន ០៥ច្បាប់។

ព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន ១៦ករណី ប្រជុំផ្ទៃក្នុងគណៈកម្មការចំនួន១០លើក ចុះបេសកកម្មក្នុងប្រទេសចំនួន ១០លើក បំពេញបេសកកម្មក្រៅប្រទេសចំនួន ០៦លើក ចូលរួមសិក្ខាសាលា វេទិកា និងកិច្ចប្រជុំនានាចំនួន ១៧៦លើក និងចូលរួមពិធីផ្លូវការផ្សេងៗចំនួន ៣៥០លើក ព្រមទាំងចុះមូលដ្ឋានដោយឡែករៀងៗខ្លួនចំនួន១៩១លើក។

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ និងក្រុមសមាជិកាព្រឹទ្ធសភា បានរៀបចំវេទិកា សាធារណៈចំនួន ៣លើក នៅខេត្តពោធិ៍សាត់ ខេត្តត្បូងឃ្មុំ និងរាជធានីភ្នំពេញ ដើម្បីដោះ-ស្រាយបញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងជីអណ្តូងទឹកស្អាត ជីកស្រះទឹក ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពត កែប ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ ប៉ៃលិន បាត់ដំបង និងខេត្តបន្ទាយមានជ័យ ព្រមទាំងចូលរួមក្នុងពិធីផ្សេងៗ។

ក្នុងអំឡុងពេលចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤នេះ ថ្នាក់ដឹកនាំ គណៈកម្មាធិការអចិន្រ្តៃយ៍ គណៈកម្មការ ក្រុមភូមិភាគនានា សមាជិក សមាជិកាព្រឹទ្ធសភានីតិកាលទី៤ បានរួមគ្នាខិតខំបំពេញភារកិច្ចរៀងៗខ្លួន ទាំងក្នុងប្រទេស និងក្រៅប្រទេស ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយសម្រេចបានលទ្ធផលផ្លែផ្កា ជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋ។

ព្រឹទ្ធសភា សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏ថ្លៃថ្លាពីគ្រប់មជ្ឈ- ដ្ឋាន និងគ្រប់ស្ថាប័ន ដែលញុំាងឱ្យព្រឹទ្ធសភាដំណើរការទៅមុខដោយរលូន និងល្អប្រពៃ៕

ដកស្រង់ពី៖ Fresh News