Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទូតកម្ពុជាប្រចាំប្រទេសអេហ្ស៉ីប រៀបចំស្ដង់តាំងពិព័រណផលិតផលកម្ពុជា នៅទីក្រុងគែរ

  • បោះពុម្ព

(អេហ្ស៉ីប)៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសអេហ្សុីប បានរៀបចំស្តង់ដាក់តាំងពិព័រណ៍ផលិតផលកម្ពុជា ដែលមានការរៀបចំដោយសមាគមភរិយាមន្ត្រីការទូតអាសុីនៅទីក្រុងគែរ នៅសណ្ឋាគារ Conrad Cairo Hotel នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

ស្ថានទូតបាននាំយកផលិតផលខ្មែរសំខាន់ៗមួយចំនួនមកដាក់តាំងក្នុងពិព័រណ៍នេះផងដែររួមមាន ម្រេចកំពត គ្រាប់ស្វាយចន្ទីកំពង់ចាម កាហ្វេមណ្ឌលគីរី គ្រឿងវត្ថុអនុស្សាវរីយ៍ធ្វេីពីប្រាក់ និងផលិតផលសូត្រខ្មែរជាច្រេីនទៀត ព្រមទាំងដាក់បង្ហាញនូវម្ហូបខ្មែរផងដែរ។

នៅក្នុងពិព័រណ៍នេះដែរ លោកស្រី Eman Salah Hasaballah ភរិយានាយករដ្ឋមន្ត្រីអេហ្សុីប និងភរិយារដ្ឋមន្ត្រីការបរទេសអេហ្សុីប បានផ្តល់កិត្តិយសចូលទស្សនាស្តង់កម្ពុជា និងសរសេីរការតុបតែងស្តង់របស់កម្ពុជាផងដែរ ជាពិសេសនោះ គឺលោកស្រីទាំងពីរសរសេីរមិនដាច់ពីមាត់ពីម្រេចកំពតកម្ពុជាផងដែរ។

ការតាំងពិព័រណ៍នេះ មានស្ថានតំណាងចំនួន២១ប្រទេសនៅតំបន់អាសុី និងអង្គការសង្គមសុីវិលមួយចំនួន និងមានការចូលរួមពីសំណាក់ភរិយាថ្នាក់ដឹកនាំអេហ្សុីប ក្រុមគ្រួសារមន្ត្រីការទូតទាំង១៥៧ ស្ថានតំណាងនៅអេហ្សុីប ក្រុមគ្រួសារអង្គការអន្តរជាតិ-ជាតិ និងប្រជាជនអេហ្សុីបទូទៅចំនួនប្រមាណ ១៤,០០០នាក់៕

ដកស្រង់ពី៖ Fresh  News