Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខ្មែរក្រោម បន្តនាំគ្នាតវ៉ាឲ្យ អ្នកនាំពាក្យ ទូតវៀតណាម ទទួលស្គាល់ការពិត ប្រវត្តិសាស្រ្ត

  • បោះពុម្ព

ភ្នំពេញ៖ ព្រះសង្ឃ ប្រជាពលរដ្ឋ និង យុវជនទាំងខ្មែរ កម្ពុជាក្រោម ក៏ដូចខ្មែរលើ ប្រមាណជាច្រើន បានរួបរួមគ្នា ទៅតវ៉ាជាថ្មី នៅមុខស្ថានទូតវៀតណាម ដើម្បីទាមទារឲ្យ អ្នកនាំពាក្យស្ថានទូត វៀតណាម ប្រចាំនៅកម្ពុជា លោក ត្រឹង វ៉ាន់ថុង ទទួលស្គាល់ ប្រវត្តិសាស្រ្ត នៃទឹកដីខ្មែរក្រោម ព្រមទាំងសុំទោសជាសាធារណៈ នូវពាក្យសម្តីរបស់ខ្លួន ដែលបាននិយាយកាឡៃ ប្រវត្តិសាស្រ្តពិត។

យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ការតវ៉ានាព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ ដែលជាការតវ៉ាជា លើកទី៣នេះ ក្រុមអ្នកតវ៉ា បានធ្វើឡើងជាពីរគោលដៅ ដោយមួយក្រុម មានគ្នាប្រមាណជា ៣០-៤០នាក់ បាននាំ គ្នាឈរតវ៉ាលើកបដា ទាមទារនៅមុខ ស្ថានទូតវៀតណាម ក្រោមការយាមកាម យ៉ាងតឹងរឹងពីសមត្ថកិច្ច។ កំណាត់ វិថីព្រះមុនីវង្ស ត្រង់មុខ ស្ថានទូតវៀតណាម ក៏ត្រូវបាន ជាថ្មីម្តងទៀតដែរ។

ដោយឡែកមួយក្រុម ដែលមានគ្នាប្រមាណជា ១០០នាក់ មានព្រះសង្ឃ យុវជន ប្រជាពលរដ្ឋ រួមនិងអ្នករត់ម៉ូតូ ម៉ូតូកង់៣ផងដែរ បានជួបជុំនៅលើ ទីលានប្រជាធិបតេយ្យ ដោយមាន ការលើកបដាទាមទារ និងថ្លែងសារផ្សេងៗ រិះគន់ និងថ្កោលទោសទៅ អ្នកនាំពាក្យស្ថានទូត វៀតណាម។

សមាគមខ្មែរកម្ពុជាក្រោម និង សម្ព័ន្ធយុវជនខ្មែរ ដើម្បីប្រជាធិបតេយ្យ បានប្រកាសថា ពួកគេនឹង ដឹកនាំធ្វើបាតុ កម្មប្រឆាំង អ្នកនាំពាក្យស្ថានទូត វៀតណាម នៅកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១១-១៣ ខែសីហា ឆ្នាំ២០១៤ ដើម្បីទាមទារឲ្យ អ្នកនាំពាក្យស្ថានទូត វៀតណាម លោក ត្រឹង វ៉ាន់ថុង សូមទោស ជាសាធារណៈនូវការនិយាយថា ទឹកដីវៀតណាម ភាគខាងត្បូង បច្ចុប្បន្ន មិនមែនជាដែនដីប្រវត្តិសាស្រ្ត ខ្មែរកម្ពុជាក្រោម។

ការតវ៉ាបែបនេះ ត្រូវបានធ្វើឡើងចំនួន ២ដងរួចមកហើយ តែមន្រ្តីស្ថានទូត វៀតណាម បានបង្ហាញនូវ ភាពក្រអើត ក្រទមរបស់ខ្លួន មិនព្រមទទួលធ្វើតាម ការទាមទារនោះឡើយ។ កុំថាឡើយ ការសុំទោស ស្ថានទូតវៀតណាម បាន សម្តែងការបញ្ឈឺ កាន់តែខ្លាំងថែមទៀត ទៅលើក្រុមអ្នកតវ៉ា តាមរយៈការមិនទទួលញត្តិ របស់អ្នកដែល ដង្ហែទៅកាន់ ស្ថានទូតរបស់ខ្លួន កាលពីកន្លងទៅ។ ទង្វើរបស់ស្ថានទូត វៀតណាម កំពុងតែដុតកំដៅ នៃកំហឹងរបស់អ្នកតវ៉ា នៅក្នុងប្រទេសកម្ពុជា ឲ្យកាន់តែ ក្តៅខ្លាំងឡើងៗ។

កាយវិការ របស់មន្រ្តីស្ថានទូតវៀតណាម នាពេលបច្ចុប្បន្ននេះ បាននឹងកំពុងបង្ហាញ នូវភាពក្រអើតក្រទម យ៉ាងខ្លាំង មកលើប្រជាជន និងប្រទេសកម្ពុជា ក្នុងនាមខ្លួនជាប្រទេស ដែលមានការរីកចម្រើន ជឿនលឿនជាងកម្ពុជា ព្រមទាំងយោងទៅលើ ប្រវត្តិសាស្រ្តថា ពួកគេបានជួយកម្ពុជា ចេញពីរបបអាវខ្មៅ ប្រល័យពូជសាស្រ្ត ប៉ុលពត។ តែការ ជួយនេះ វៀតណាមខ្លួនឯង ដឹងច្បាស់ថា ខ្លួនក៏ទទួលបាន ប្រយោជន៍អ្វីនោះដែរ។

វៀតណាម មិនត្រូវបំភ្លេចគុណបំណាច់ របស់ខ្មែរនោះទេ អំឡុងប្រទេសវៀតណាម ធ្វើសង្រ្គាម ជាមួយ សហរដ្ឋអាម៉េរិក កម្ពុជា ដែលមាន សម្តេច នរោត្តម សីហនុ ជាប្រមុខរដ្ឋ បានជួយជ្រោមជ្រែង វៀតណាមយ៉ាងខ្លាំង ក្នុងការផ្គត់ផ្គង់ស្បៀង និង ជំនួយផ្សេងៗទៀត រហូតទទួលបាន ជ័យជម្នះលើ យោធាអាម៉េរិក និងកាន់កាប់ ទាំងស្រុងលើ ដែនដីភាគខាងត្បូង មួយនេះ។ កាន់តែពិសេសទៀត រាជរដ្ឋាភិបាលកម្ពុជា នាពេលបច្ចុប្បន្ន បាននឹងកំពុងផ្តល់ ជម្រកជ្រកកោន ដល់ប្រជាពលរដ្ឋ រាប់ម៉ឺននាក់ ឲ្យរស់នៅ និង ប្រកបរបរ ដោយសុខសាន្ត។

វាប្រហែល ជាមិនធ្ងន់ធ្ងរនោះទេ ត្រឹមពាក្យទទួលស្គាល់ នូវប្រវត្តិសាស្រ្តពិត នៃទឹកដីខ្មែរកម្ពុជា តាមការទាមទារ របស់អ្នកតវ៉ា។ ការរំលោភ បំពានយកទឹកដី និងការជិះជាន់ធ្វើទុក្ខលើ ប្រជាពលរដ្ឋខ្មែរក្រោម បានបន្សល់ភាពឈឺ ចាប់ខ្លាំងណាស់ ទៅហើយសម្រាប់ ពលរដ្ឋខ្មែរ លើដែនដីកម្ពុជាក្រោម។ ទង្វើរបស់វៀតណាម នាពេលនេះ គឺកំពុង បញ្ឈឺឲ្យពលរដ្ឋខ្មែរលើ និងខ្មែរក្រោម កាន់តែឈឺ ខ្លាំងថែមទៀត។

ការបញ្ឈឺរបស់ ស្ថានទូតវៀតណាម វាមិនអាចរំងាប់អារម្មណ៍ នៃការឈឺចាប់បានឡើយ បើលោក ត្រឹង វ៉ាន់ថុង បន្តបញ្ឈឺ វាមានតែបង្កឲ្យ អារម្មណ៍អាវិជ្ជមាន និងការចងគំនុំរបស់ ប្រជាពលរដ្ឋកាន់តែ ពុះកញ្ជ្រោលថែមទៀត។

សំនេរប្រវត្តិសាស្រ្ត របស់អ្នកនិពន្ធជាច្រើន លើពិភពលោក បានកត់ត្រាយ៉ាងច្បាស់ថា ទឹកដីភាគខាងត្បូងរបស់ ប្រទេសវៀតណាម ប្រមាណ២១ ខេត្ត-ក្រុង នាពេលបច្ចុប្បន្ននេះ គឺបានមកពីការកាត់ទៅឲ្យ របស់រដ្ឋាភិបាលបារាំង ពេលដាក់ អាណានិគមលើ ប្រទេសកម្ពុជា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ដោយគ្មាន ការព្រមព្រៀងពីខ្មែរ ដែលជាម្ចាស់ស្រុក នោះឡើយ។ ផ្ទៃដី ដែលកាត់ចេញនេះ មានទំហំជាង ៦៨ពាន់គីឡូ ម៉ែត្រក្រឡា (៦៨.៩៦៥ គីឡូម៉េត្រក្រឡា)។

តឹកតាងបញ្ជាក់ យ៉ាងច្បាស់ទៀតនោះ នាពេលបច្ចុប្បន្ន លើទឹកដីទាំងនេះ មានប្រជាពលរដ្ឋ រាប់សិបម៉ឺននាក់ ព្រះសង្ឃរាប់ម៉ឺនអង្គ ទីអារាមរាប់រយ កំពុងមានវត្តមាន ជាវប្បធម៌ដ៏សម្បូរបែប របស់ខ្មែរជាច្រើនផ្សេងទៀត។

កំណត់ត្រាប្រវត្តិសាស្រ្ត របស់ខ្មែរកម្ពុជា បានបញ្ជាក់ថា វៀតណាម បានព្យាយាមធ្វើទុកបុកម្និញ សព្វបែបយ៉ាងលើ ប្រជាពលរដ្ឋខ្មែរក្រោម តាមរយៈការកាប់សម្លាប់ អ្នកតស៊ូខ្មែរក្រោម ជាច្រើននាក់ ក្នុងបំណងលុបបំបាត់ ឲ្យអស់នូវ វប្បធម៌ខ្មែរលើ ដែនដីភាគខាងត្បូង៕

ដកស្រង់ពី៖ ដើមអម្ពិល