Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងមហាផ្ទៃ គ្រោងបង្កើត អគ្គនាយកដ្ឋាន នគរបាលព្រំដែន បំបែកចេញពី អគ្គស្នងការដ្ឋាន នគរបាលជាតិ

  • បោះពុម្ព

ភ្នំពេញ៖ ប្រភពគួរឱ្យទុកចិត្តមួយ បានបង្ហើបឱ្យដឹងថា ក្រសួងមហាផ្ទៃ គ្រោង នឹងដាក់សំណើទៅ រាជរដ្ឋាភិបាល ដើម្បីសុំបង្កើត អគ្គនាយកដ្ឋាន នគរបាលព្រំដែន មួយទៀត ដោយបំបែកចេញពី អគ្គស្នងការដ្ឋាន នគរបាលជាតិ ដូចអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ និងអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្មផងដែរ ។

ការស្នើសុំបង្កើត អគ្គនាយកដ្ឋាន ព្រំដែន ខាងលើនេះ គឺក្រសួងគ្រោង នឹងកាត់យក នាយកដ្ឋាននគរបាល ព្រំដែនទឹក នាយកដ្ឋាន នគរបាល ព្រំដែនគោក និង នាយកដ្ឋានកណ្តាល នគរបាលព្រំដែន ផ្តាច់ចេញពី អគ្គស្នងការដ្ឋាន ទៅចំណុះឱ្យ អគ្គនាយកដ្ឋានព្រំដែន ។

ប្រភពបានបន្តថា តំណែងអគ្គនាយកព្រំដែន កន្លងមក គេអះអាងថា អាចបានទៅលើ នាយឧត្តមសេនីយ៍ ស៊ឹម សុផល អគ្គស្នងការរង នគរបាលជាតិ ដោយសារតែលោក ទទួលបន្ទុក លើការងារព្រំដែនស្រាប់ ។ ប៉ុន្តែ ក្រោយមក ដោយសារ លោក ជិតចូលនិវត្តន៍ គេក៏ជ្រើសរើស លោកឧត្តមសេនីយ៍ ឯក សំរិទ្ធិ ឌី មេបញ្ជាការរងកងទ័ព ជើងគោក ធ្វើជាអគ្គនាយក នៃអគ្គនាយកដ្ឋាន នគរបាលព្រំដែនវិញ ។

បច្ចុប្បន្ននេះ គេដឹងថា លោក ឧត្តមសេនីយ៍ឯក សំរិទ្ធឌី ត្រូវបានព្រះមហាក្សត្រ ឡាយព្រះហស្ថលេខាលើ ព្រះរាជក្រឹត្យ ដំឡើងឋានន្តរសក្តិ ជានាយឧត្តមសេនីយ៍ ផ្កាយមាស៤ រួមទាំងផ្ទេរក្របខណ្ឌ រួចហើយ នៅតែថ្ងៃធ្វើពិធី ប្រកាសតែប៉ុណ្ណោះ ។

ពាក់ព័ន្ធទៅនឹង ព័ត៌មានខាងលើនេះ គេនៅមិនទាន់មាន ការអះអាង ជាផ្លូវការពីថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃនៅ ឡើយនោះទេ ៕

ដកស្រង់ពី៖ ដើមអម្ពិល