Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សហគមន៍ខ្មែរក្រោម បន្តដាក់ញត្តិ នៅស្ថានទូតវៀតណាម

  • បោះពុម្ព

ភ្នំពេញ៖ សហគមន៍ខ្មែរ ក្រោមមានគ្នា ប្រមាណជាង ៥០ នាក់ នៅព្រឹកថ្ងៃអង្គារនេះ បានបន្តដាក់ញត្តិ នៅមុខស្ថានទូត វៀតណាម បន្តទៀត ដើម្បីទាមទារ ឲ្យអ្នកនាំពាក្យ ស្ថានទូតនេះ សុំទោស ជាសាធារណៈ ចំពោះសម្តីរបស់ខ្លួន។ នៅខាងមុខ ស្ថានទូតវៀតណាម តាមមហាវិថីព្រះមុនីវង្ស ត្រូវបិទមិនឲ្យធ្វើ ចរាចរនោះឡើយ។

បូលីសរាប់សិបនាក់ មានប្រដាប់ ដោយខែលនិងដំបង ត្រូវគេដាក់ពង្រាយ ដើម្បីថែរក្សា សុវត្ថិភាពស្ថានទូតនេះ។ កាលពី ថ្ងៃចន្ទ ម្សិលមិញ ក្រុមអ្នកតវ៉ា បានដាក់ញត្តិ ទៅបណ្តាស្ថានទូត នៃប្រទេស សមាជិកអាស៊ាន និងទាមទារ អោយក្រសួងការបទេស កម្ពុជាកោះហៅ ឯកអគ្គរដ្ឋទូតវៀតណាម ដើម្បីធ្វើកំណត់ ទូតប្រឆាំង សេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យ ស្ថានទូតវៀតណាម។

គួររំលឹកថា សហគមន៍ខ្មែរក្រោម និងពលរដ្ឋខ្មែរ មួយចំនួន បានតវ៉ាប្រឆាំង អ្នកនាំពាក្យស្ថាន ទូតវៀតណាម រួចហើយ ហើយក៏បាន ដាក់ញត្តិទៅស្ថាន ទូតនៃប្រទេស មហាអំណាចផងដែរ រួមទាំងស្ថានទូតវៀតណាម។ ប៉ុន្តែស្ថានទូតវៀតណាម មិនបានទទួលយក ញត្តិតវ៉ានោះឡើយ រហូតដល់ក្រសួង ការបរទេសកម្ពុជា អន្តរាគមន៍ជួយ បញ្ជូនញត្តិនោះទៅ ស្ថានទូតវៀតណាម៕

ដកស្រង់ពីគេហទំព័រ៖ ថ្មីៗ