Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រឹកថ្ងៃនេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មាន ស្តីពី «វឌ្ឍនភាពជាតិ និងការបែងចែកភាគលាភ ប្រកបដោយសមធម៌»

  • បោះពុម្ព

(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ រៀបចំសន្និសីទសារព័ត៌មាន ស្តីពី «វឌ្ឍនភាពជាតិ និងការបែងចែកភាគលាភ ប្រកបដោយសមធម៌» នៅជាន់ផ្ទាល់ដីនៃទីស្តីការគណៈរដ្ឋមន្ត្រី។ នេះបើតាមសេចក្តីជូនដំណឹងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

សម្រាប់វាគ្មិនដែលអញ្ជើញចូលរួម គឺតំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានឲ្យដឹងថា សន្និសីទនេះមានទិសដៅ និងគោលបំណង ដើម្បីពង្រឹងការយល់ដឹងដល់សាធារណជន ស្តីពី៖ សមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបាន នូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងវឌ្ឍនភាពសេដ្ឋកិច្ចជាតិ ដោយរក្សាបាននូវកំណើនសេដ្ឋកិច្ច ជាមធ្យមប្រចាំឆ្នាំ ក្នុងរង្វង់៧ភាគរយ សម្រាប់រយៈពេល៥ឆ្នាំចុងក្រោយនេះ។

ជាមួយគ្នានេះ កម្ពុជាសម្រេចបាននូវបង្គោលចរជាប្រវត្តិសាស្ត គឺឆ្លងកាត់ពីឋានៈប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ព្រមទាំងត្រូវបានចាត់ទុកថាជា «ខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី»។

កត្តាទាំងនេះជាចលករជំរុញឲ្យរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការកាត់បន្ថយភាពក្រីក្រ ដែលមានកម្រិតពី៥០ភាគរយ មកនៅត្រឹងរង្វង់១០ភាគរយ នៃចំនួនប្រជាជនសរុប៕

ដកស្រង់ពី៖ Fresh News