Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថ្ងៃនេះ ខួប១ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ

  • បោះពុម្ព

(ភ្នំពេញ)៖ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ជាថ្ងៃខួប១ឆ្នាំ (២៨ វិច្ឆិកា ២០១៨ - ២៨ វិច្ឆិកា ២០១៩) នៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។

ដើម្បីជាការអបអរសាទរខួប១ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបិយ នៃមនុស្សជាតិនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយនឹងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកានេះ នឹងរៀបចំការសម្តែងល្ខោនខោលទ្រង់ទ្រាយធំ នៅទឹកដីសៀមរាបអង្គរ។

ក្រៅពីការសម្តែងល្ខោនខោលពីសំណាក់សិល្បករចំនួន ២៨០នាក់ នៅទីលានជល់ដំរីហើយនោះ គឺមានកម្មវិធីទទួលអាហារប្រពៃណីខ្មែរ សម្រាប់ ភ្ញៀវទេសចរដែលចូលរួមប្រមាណ ៣០០០នាក់ផងដែរ ដើម្បីផ្សព្វផ្សាយអំពីវប្បធម៌ និងអរិយធម៌ដ៏សំបូរបែបរបស់ខ្មែរ។

គួររំលឹកថា «ល្ខោនខោល» ដែលជាស្នាដៃសិល្បៈបុរាណដ៏វិសេសវិសាលអស្ចារ្យរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូស ម្រេចដាក់ចូលក្នុងបញ្ជី បេតិកភ័ណ្ឌពិភព អរូបីយនៃមនុស្សជាតិ ក្នុងឱកាសកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកដាក់ចូលក្នុងបញ្ជី បេតិកភ័ណ្ឌពិភព អរូបីយនៃមនុស្សជាតិ គឺជាមោទនភាពថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា។

ការដាក់បញ្ចូល «ល្ខោនខោល» ទៅក្នុងបញ្ជីអរូបីយនៃមនុស្សជាតិនាពេលនេះ គឺជាការរួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះ របស់ព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីសុះសាយទូទាំងពិភពលោក ហើយធ្វើឲ្យកម្ពុជាក្លាយជាតួអង្គកាន់តែលេចធ្លោរថែមទៀត នៅលើវេទិកាបេតិកភ័ណ្ឌពិភពលោក៕

ដកស្រង់ពី៖ Fresh News