Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាជ្ញាធរអប្សរា បញ្ជាក់ពី​​ភ្ញៀវ​​ទេសចរ​ ជនជាតិកូរ៉េម្នាក់ ធ្វើឲ្យ​​ព្រះកេស​​យក្ស​​ របូត​​ធ្លាក់ពីដងខ្លួន

  • បោះពុម្ព

សៀមរាប៖ អាជ្ញាធរអប្សរា បានចេញ សេចក្តីប្រកាសព័ត៌មាន មួយឲ្យដឹងថា នៅថ្ងៃទី១២ ខែសីហា ថាមានឧបទ្ទវហេតុមួយ បានកើតឡើង នៅខ្លោងទ្វារទន្លេអុំ នៃអតីតក្រុងអង្គរធំ បង្កដោយភ្ញៀវទេសចរ ជនជាតិកូរ៉េម្នាក់ ធ្វើឲ្យ ព្រះកេសយក្ស ធ្វើពីស៊ីម៉ង់ ធ្លាក់របូតពីដងខ្លួន។

ភ្ញៀវកូរ៉េនោះ ឈ្មោះ គីម ជុនហុង អាយុ ២២ឆ្នាំ ជានិស្សិត មកទស្សនាអង្គរ តាមរយៈព្រះវិហារ គ្រិស្តសាសនាមួយ ប្រចាំនៅប្រទេសកម្ពុជា ឈ្មោះ UN Cheon First Church បានឡើងថតរូប ឱបកៀកក នឹងរូបចម្លាក់ តួយក្សទាញព្រ័ត្រ ទី១១ ពីក្រោយ ហើយបណ្តាលឲ្យ ព្រះកេសនោះ ធ្លាក់របូតចុះមកក្រោម ប៉ះជើងខ្លួនឯង នាំឲ្យមានរបួសភ្លាមៗ និងចម្លាក់ព្រះកេសយក្ស ខូចខាត។

ក្រោយពីបានជួបប្រជុំ ជាមួយតំណាងព្រះវិហារ គ្រិស្តសាសនា ឈ្មោះ Chois Suchel និងមគ្គុទេ្ទសក៍ទេសចរ ឈ្មោះLee Yong Chan នៃក្រុមហ៊ុន Best Tour របស់កូរ៉េ ដោយពិនិត្យមើល ស្ថានភាពជាក់ស្តែង នៃឧបទ្ទវហេតុ តំណាងព្រះវិហារ និងមគ្គុទ្ទេស ក៏បានសារភាព កំហុស ដោយសារការធ្វេសប្រហែស បណ្តាលឲ្យភ្ញៀវ ឡើងតោងរូបចម្លាក់ ហើយទទួលខុសត្រូវ រាល់ទង្វើ ដែលបានប្រព្រឹត្ត និងទទួលខុសត្រូវ មើលព្យាបាល អ្នករបួស ព្រមទាំងសន្យាថា នឹងកែលម្អ រាល់កំហុសឆ្គង ហើយណែនាំភ្ញៀវ របស់ខ្លួន កុំឲ្យមានរឿងដូច្នេះកើតឡើង នាពេលអនាគតទៀត៕

ដកស្រង់ពី៖ ដើមអម្ពិល