Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងមហាផ្ទៃ ណែនាំដល់ អភិបាលខេត្តគោលដៅ សហការជាប្រចាំ ជាមួយ កម្មវិធីសន្ទនាមតិ សម្លងសហគមន៍

  • បោះពុម្ព

ភ្នំពេញ៖ ខេត្តបាត់ដំបង សៀមរាប កំពត និងខេត្តកំពង់ចាម គឺជាខេត្តគោលដៅ ដែលត្រូវបានប្រាប់ដោយ ក្រសួងមហាផ្ទៃ ឲ្យចូលរួមពង្រឹងការផ្សព្វផ្សាយ ព័ត៌មាន ឲ្យកាន់តែទូលំទូលាយ ដល់ប្រជាពលរដ្ឋ តាមរយៈ ការចូលរួមអនុវត្តន៍ គម្រោងជំនួយ ផ្នែកទំនាក់ទំនង នៅកម្ពុជានោះ (Cambodia Communication Assistance Project «CCAP»)។

គម្រោងនេះ បានទទួលហិរញ្ញប្បទាន ពីទីភ្នាក់ងារ អភិវឌ្ឍន៍អន្តរជាតិ របស់អូស្ត្រាលី ផ្តល់ជូនក្រសួងព័ត៌មាន សហ់ការជាមួយ វិទ្យុអេប៊ីស៊ីអូស្ត្រាលី សំដៅពង្រឹង ការងាររបស់ មន្ទីរព័ត៌មាន នៅខេត្តបាត់ដំបង សៀមរាប កំពត និងខេត្តកំពង់ចាម តាមរយៈ ការបង្កើត កម្មវិធីសន្ទនាមតិ សម្លងសហគមន៍ (Talkback Program) នៅក្នុងស្ថានីយវិទ្យុ របស់ខេត្ត។

ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បាននិយាយក្នុង លិខិតចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៤ថា ដោយពិនិត្យឃើញពី សារៈសំខាន់នៃការផ្តល់ និងទទួលព័ត៌មាន ពីប្រជាពលរដ្ឋ ដែលជាផ្នែកមួយ នៃការពង្រឹងគណនេយ្យភាព សង្គម ក្រសួង បានចាត់មន្រ្តី ឲ្យចូលរួមជាសមាជិក ក្រុមការងារពិគ្រោះ យោបល់ ដើម្បីជំរុញការអនុវត្ត គម្រោងជំនួយផ្នែកទំនាក់ទំនង នៅកម្ពុជា។

កន្លងមក កម្មវិធីសន្ទនាមតិ សម្លងសហគមន៍ បានអញ្ជើញអភិបាលខេត្ត ក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងមន្រ្តី មានសមត្ថកិច្ច ពាក់ព័ន្ធនានា ដើម្បីធ្វើបទសម្ភាស ផ្ទាល់តាម វិទ្យុខេត្ត ក្នុងបំណងផ្តល់ព័ត៌មាន ជូនសាធារណជន ឲ្យកាន់តែទូលំទូលាយ ។

ប៉ុន្តែតាមការអនុវត្តជាក់ស្តែង នាពេលកន្លងមក កម្មវិធីនេះ បានជួបបញ្ហាប្រឈម ខ្លះៗ ដូចជា ការលំបាក ក្នុងការសម្របសម្រួលជាមួយរដ្ឋបាលខេត្ត ក្នុងការជំរុញ ការអនុវត្តសកម្មភាព របស់គម្រោង រួមទាំងមន្រ្តី ថ្នាក់ដឹកនាំ ខេត្ត ក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ប្រធានមន្ទីរជុំវិញខេត្ត និងមន្រ្តីពាក់ព័ន្ធ មួយចំនួនមិន ព្រមចូលរួមតាម ការអញ្ជើញ។

ឯកឧត្តម សក់ សេដ្ឋា មានប្រសាសន៍ថា ដោយយល់ឃើញពី សារៈសំខាន់ នៃកម្មវិធីនេះ និងដោយកត់សម្គាល់នូវ បញ្ហាប្រឈមនោះ ក្រសួងមហាផ្ទៃសូមធ្វើ ការណែនាំដូចតទៅ ៖

១- ក្រុមប្រឹក្សា និងគណៈអភិបាលខេត្តគោលដៅ ត្រូវចូលរួមសម្របសម្រួល និងផ្តល់កិច្ចសហការ ឲ្យបានជាប់ ជាមួយប្រចាំកម្មវិធីសន្ទនាមតិ សម្លងសហគមន៍ 

២- អភិបាលខេត្ត ក្នុងនាមប្រធានគណៈកម្មាធិការ សម្របសម្រួលបច្ចេកទេស ត្រូវណែនាំ សម្របសម្រួល និងជំរុញឲ្យប្រធាន មន្ទីរអង្គភាព នានាជុំវិញខេត្តចូលរួម ក្នុងកម្មវិធីសន្ទនាមតិ សម្លងសហគមន៍ តាមការអញ្ជើញ និង

៣- អភិបាលខេត្ត ត្រូវបញ្ជូនមន្រ្តី ទទួលបន្ទុកព័ត៌មាន ខេត្តឲ្យចូលរួម ផ្តល់ព័ត៌មានក្នុង កម្មវិធីសន្ទនាមតិ សម្លងសហគមន៍ ឲ្យបានទៀងទាត់ តាមការអញ្ជើញ៕

 

ទិដ្ឋភាព នៃកម្មវិធីសន្ទនាមតិ សម្លេងសហគមន៍ នៃមន្ទីរព័ត៌មាន ខេត្តកំពង់ចាម