Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងរៀបចំដែនដី ចេញសេចក្តីសម្រេចចាត់តាំង មន្រ្តីត្រួតពិនិត្យសំណង់ទូទាំងប្រទេស

  • បោះពុម្ព

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីសម្រេចមួយ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ ដោយចាត់តាំងមន្រ្តីជាច្រើន ដើម្បីត្រួតពិនិត្យសំណង់នៅទូទាំងប្រទេស។

សមាសភាពក្រុមមន្រ្តីត្រួតពិនិត្យសំណង់ដឹកនាំដោយ លោក ទេព ធន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អមដោយអនុប្រធាន២រូប រួមមានលោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការ និង លោក លាង មុនីរិទ្ធ រដ្ឋលេខាធិការ និងសមាជិកមួយចំនួន។

ក្រុមការងារនេះ ក៏បានបែងចែកការទទួលខុសត្រូវក្នុងការត្រួតពិនិត្យតាមបណ្តារាជធានីខេត្តផងដែរ។

ចំណាត់ការរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការចាត់តាំងមន្រ្តីត្រួតពិនិត្យសំណង់បានធ្វើឡើងបន្ទាប់ពីមានករណីរលំអគារកម្ពស់៧ជាន់ នៅខេត្តកែប ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស៥៩នាក់៕

ដកស្រង់ពី៖ Fresh News