បណ្តាញសង្គម

ក្រសួងអប់រំ យុវជន និងកីឡា បង្ហាញលទ្ធផល ប្រឡងបាក់ឌុប ពីឆ្នាំ ១៩៨០-២០១៣

ភ្នំពេញ៖ របាយការណ៍របស់ ក្រសួងអប់រំ យុវជន និងកីឡា ដែលបង្ហាញ នៅថ្ងៃសុក្រ ទី១៥ ខែសីហានេះ បានឱ្យដឹងថា គិតចាប់ពីឆ្នាំសិក្សា ១៩៧៩-១៩៨០ រហូតដល់ឆ្នាំសិក្សា ២០១២-២០១៣ មានសិស្សប្រមាណ ៧១៦.៦៩៦នាក់ បានប្រឡងជាប់ សញ្ញាបត្រ ទុតិយភូមិ នៅកម្ពុជា។

តាមរបាយការណ៍ បានបញ្ជាក់ថា ឆ្នាំសិក្សា ១៩៧៩-១៩៨០ មានសិស្សថ្នាក់ទី១២ តែ ៨២នាក់ ប៉ុណ្ណោះ ហើយប្រឡងជាប់ ៧២នាក់ ស្មើនឹង ៨៧,៨% ។ ចំណែក ការប្រឡងបាក់ឌុប នៅឆ្នាំសិក្សា ២០១២-២០១៣ មានសិស្សចំនួន ១០៥.២៩៧នាក់ ចូលរួមប្រឡង ហើយមានបេក្ខជន ៩១.៣៧០នាក់ បានប្រឡងជាប់ ស្មើនឹង ៨៦,៧៧%។

ដោយឡែក ឆ្នាំសិក្សា ២០១៣-២០១៤ នេះ មានសិស្ស ៩៣.៤៥៦នាក់ ចូលប្រឡង ប៉ុន្តែត្រូវបាន មន្រ្តីលួចបង្ហើបថា អ្នកជាប់ មានចំនួនតិចតួចប៉ុណ្ណោះ គឺរង្វង់ប្រមាណជា ២០ភាគរយ៕