Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋសភាចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមកិច្ចប្រជុំប្រចាំឆ្នាំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅអូស្ត្រាលី របស់គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយសម្តេច ហេង សំរិន

  • បោះពុម្ព

(ភ្នំពេញ)៖ រដ្ឋសភានៃកម្ពុជា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី២៨ នៅប្រទេសអូស្ត្រាលី របស់គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

APPF បានដំណើរការកិច្ចប្រជុំរបស់ខ្លួន ក្រោមមូលបទ «ភាពជាដៃគូសភាសម្រាប់ឆ្នាំ២០២០ និងឆ្នំាបន្តបន្ទាប់» ដោយមានគណៈប្រតិភូសភាជាសមាជិក APPF ចំនួន២០ប្រទេស និងប្រទេសសង្កេតការណ៍ចំនួន១០ មានចំនួនគណៈប្រតិភូជាង ៣៥០នាក់ បានចូលរួមកិច្ចប្រជុំ៕

 

 

ដកស្រង់ពី៖ Fresh News