Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ដ្រីកសិកម្ម ផ្ដល់អនុសាសន៍ដល់មន្ដ្រីជលផល បង្កើនការគ្រប់គ្រងធនធានមច្ឆជាតិឲ្យមាននិរន្ដរភាព

  • បោះពុម្ព

(ភ្នំពេញ)៖ ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងាររវាង លោក Herv'e dÓriano អតីតទីប្រឹក្សាសហប្រតិបត្ដិការបារាំង និងលោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ភាគីទាំងពីរ បានប្ដេជ្ញាចិត្ដរួមគ្នាបន្ដពង្រឹងកិច្ចសហប្រតិបត្ដិការ ធ្វើយ៉ាងណាជួយគាំទ្រ និងអភិវឌ្ឍប្រព័ន្ធសុខាភិបាលកម្ពុជា កាន់តែល្អប្រសើរបន្ថែមទៀត។

នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ រដ្ឋមន្រ្ដីថ្លែងបន្ដថា លោក Herv'e dÓriano អតីតទីប្រឹក្សាសហប្រតិបត្ដិការបារំាង បច្ចុប្បន្ន លោកបន្ដជួយលើវិស័យបណ្ដុះបណ្ដាលសុខាភិបាលកម្ពុជា និងបំពេញការងារនៅមន្ទីរពេទ្យកាល់ម៉ែត។

លោកបានប្ដេជ្ញាជួយកម្ពុជា ក្នុងការជួយលើកកម្ពស់វិស័យសេវាសុខាភិបាលសាធារណៈ តាមរយៈកម្មវិធីបណ្ដុះបណ្ដាលនានា និងប្រព័ន្ធការងារមួយចំនួនទៀត ទៅតាមបទពិសោធន៍ជោគជ័យរបស់លោកកន្លងមក ក្នុងការជួយកម្ពុជាយើង ក៏ដូចប្រទេសរបស់ខ្លួន។

ជាពិសេសវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពការងារដល់មន្ដ្រីសុខាភិបាល ឱ្យមានសមត្ថភាពគ្រប់គ្រាន់ មុននឹងទទួលមុខងារការងារសំខាន់ៗ។

ជាងនេះទៅទៀត នេះក៏ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដាក់ចេញទិសដៅអាទិភាពមួយ ក្នុងការលើកស្ទួយវិស័យសុខាភិបាលយើង ឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ក្នុងការជួយលើកកម្ពស់សុខុមាលភាពរបស់ពលរដ្ឋយើង។ លើសពីនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថាបញ្ជាក់ពីប្រព័ន្ធសុខាភិបាល

លោកនឹងបន្ដខិតខំប្រឹងប្រែងបន្ដទៀត ដើម្បីអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងប្រព័ន្ធសុខាភិបាល តាមបែបឌីជីថលនៅទូទាំងប្រទេស ខណៈដែលបច្ចុប្បន្ននេះ បានដំណើរការនៅតាមមន្ទីរពេទ្យមួយចំនួនមកហើយ៕

ដកស្រង់ពី៖ Fresh News