Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន៖ មានសុខភាពល្អដូចសព្វថ្ងៃ ខ្ញុំអាចបន្តដឹកនាំប្រទេសជាតិបានយូរអង្វែងទៅមុខ

  • បោះពុម្ព

(ភ្នំពេញ)៖ ជាមួយនឹងការបង្ហាញរូបភាពហាត់កីឡា នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសរសេរនៅលើ Facebook ថា មានសុខភាពល្អដូចសព្វថ្ងៃ ខ្ញុំអាចបន្តដឹកនាំប្រទេសជាតិបានយូរអង្វែងទៅមុខ។

សម្តេចបានថ្លែងអំណរគុណដល់អូនជនរួមជាតិទាំងអស់ ដែលជានិច្ចជាកាលតែងតែចង់បានសម្តេចមានសុខភាពល្អរឹងប៉ឹង។ សម្តេចបានបញ្ជាក់ថា រាល់ថ្ងៃក្រៅពីលេងកីឡាវាយកូនគោល គឺសម្តេចហាត់ប្រាណជាប្រចាំ។

ទន្ទឹមនឹងនេះ សម្តេចក៏ចង់បានពលរដ្ឋខ្មែរមានសុខភាពល្អទាំងអស់គ្នា។

សម្តេចតេជោ ហ៊ុន សែន ពិតជាសប្បាយចិត្តដែលបានឃើញប្រជាពលរដ្ឋខ្មែរយកឱកាសសន្តិភាពប្រកបរបររកស៊ីទទួលទានអភិវឌ្ឍន៍សង្គមគ្រួសារសារឱ្យរីកចម្រើនមានបានគ្រប់ៗគ្នា៕

ដកស្រង់ពី៖ Fresh News