Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្រ្ដីជាន់ខ្ពស់ធនាគារជាតិ អបអរសារទរចំពោះមូលនិធិ ធនាគារមេយប៊ែង ចំពោះការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ

  • បោះពុម្ព

(ភ្នំពេញ)៖ លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានសម្ដែងការអបអរសាទរចំពោះ មូលនិធិមេយប៊ែង និងធនាគារមេយប៊ែង ចំពោះកម្មវិធីប្រកួតវគ្គផ្ដាច់ព្រ័ត្រឆ្នាំទី៣ នៃកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុ «Maybank Cashville Kidz» របស់ធនាគារមេយប៊ែង។

លោកស្រី ជា សិរី បានឲ្យដឹងថា «សូមអបអរសាទរចំពោះ មូលនិធិមេយប៊ែង និងធនាគារមេយប៊ែងកម្ពុជា សម្រាប់ការបង្កើតឱ្យមានកម្មវិធី បញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ Cashville Kidz ដោយគិតមកដល់ពេលនេះសិស្សានុសិស្ស១៥,៣៥៩នាក់ ទទួលបានការបណ្ដុះបណ្ដាលចំណេះដឹងផ្នែកហិរញ្ញវត្ថុពី Cashville Kidz»។

លោកស្រីបញ្ជាក់ថា ការបង្កើតឱ្យមានកម្មវិធី បញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ របស់ធនាគារមេយប៊ែង ពិតជាបានចូលរួមចំណែក កសាងធនធានមនុស្សនៅកម្ពុជា ពិសេសកុមារា កុមារី ដែលជាទំពាំងស្នងឬស្សី ឱ្យបានយល់ដឹងអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលអាចជួយបណ្ដុះបណ្ដាលមូលដ្ឋានគ្រឹះអំពី ការប្រើប្រាស់សេវាហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ។

ក្នុងកម្មវិធីនេះផងដែរធនាគារ មេយប៊ែង ផ្តល់ពានរង្វាន់ដល់ម្ចាស់ជើងឯក ចំណេះដឹងផ្នែកហិរញ្ញវត្ថុ នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រនៃកម្មវិធី CASHVILLE KIDZ។

កម្មវិធី CASHVILLE KIDZ របស់ធនាគារ មេយប៊ែង គឺលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ពិសេសក្នុងចំណោមយុវជនជំនាន់។

ឆ្នាំទី៣នៃដំណើរការកម្មវិធី CASHVILLE KIDZ បានប្រគល់រង្វាន់ដល់សិស្ស និងគ្រូបង្រៀន ដែលបង្ហាញពីការខិតខំប្រឹងប្រែង និងការលះបង់ខ្ពស់ក្នុងការលើកកម្ពស់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ពិសេសក្នុងចំណោមកុមារកម្ពុជា។

លោក Shahril Axuar Jimin យកប្រតិបត្តិមូលនិធិធនាគារ មេយប៊ែង បានឲ្យដឹងថា «ធនាគារមេយប៊ែង បានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនទ្វេដង តាមរយៈការដាក់ឱ្យប្រើប្រាស់កម្មវិធី

ចំណេះដឹងផ្នែកហិរញ្ញវត្ថុ CASHVILLE KIDZ ១៥សាលានៅឆ្នាំ២០១៨ ដល់៣០សាលានៅឆ្នាំ២០១៩ ដោយពង្រីកកម្មវិធីនេះដល់ខេត្ត៥ ក្នុងប្រទេសកម្ពុជារួមមាន៖ ខេត្តបាត់ដំបង, ខេត្តកំពង់ចាម, រាជធានីភ្នំពេញ, ខេត្តសៀមរាប និងខេត្តព្រះសីហនុ»។

លោកបានបន្ដថា«កម្មវិធីនេះត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០១៦ និងបានជះឥទ្ធិពលដល់ជីវិត របស់កុមារជាង១៥,០០០នាក់ និងគ្រូបង្រៀនចំនួន៣០០នាក់នៅទូទាំងសាលាចំនួន៥៣ នៅកម្ពុជាដោយជោគជ័យ។

នេះគឺជាសមិទ្ធផលដ៏សំខាន់មួយ រយៈពេលដ៏ខ្លីដែលបង្ហាញពី ការប្តេជ្ញាចិត្តជាបន្តរបស់ធនាគារ មេយប៊ែង ក្នុងការបណ្ដុះបណ្ដាលសហគមន៍ សន្សំសំចៃផ្នែកហិរញ្ញវត្ថុក៏ដូចជា ពង្រឹងសេដ្ឋកិច្ចរបស់ប្រទេសទាំងមូល»។

លោក SHAHRIL បន្ថែមថា កម្មវិធីនេះរួមបញ្ចូលគ្នានូវការសប្បាយ និងការរៀនសូត្រដែលធ្វើឱ្យគួរឱ្យរំភើប និងងាយស្រួលសម្រាប់កុមារ ដើម្បីក្លាយជាអ្នកយល់ដឹងផ្នែកហិរញ្ញវត្ថុ។

តាមរយៈភាពជាដៃគូជាមួយ MONEYTREE អាស៊ីប៉ាស៊ីហ្វិក ការអនុវត្តគំនិតផ្តួចផ្តើមនេះ មានភាពរលូនច្រើនព្រោះ ខ្លឹមសារត្រូវបានធ្វើតម្រូវតាមភាសា និងវប្បធម៌ក្នុងស្រុក ក៏ដូចជានៅទាន់និន្នាការ ឌីជីថលថ្មីៗបំផុត។

កម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុ CASHVILLE KIDZ ដែលកំពុងដំណើរការក្នុងឆ្នាំទី៤ក្នុងឆ្នាំ ២០២០នឹងបន្តឈ្នះលើចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក្នុងចំណោមប្រជាជនកម្ពុជា តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយធនាគារជាតិនៃកម្ពុជា និងក្រសួងអប់រំយុវជន និងកីឡានៅកម្ពុជា។

សូមជម្រាបថា ពានរង្វាន់សាលាល្អបំផុត ត្រូវបានផ្តល់ជូនតាមសាលា ដែលបង្ហាញភាពជាអ្នកដឹកនាំគំរូ ចក្ខុវិស័យ និងឆន្ទៈក្នុងការជំរុញរបៀបវារៈ ចំណេះដឹងហិរញ្ញវត្ថុក្នុងសាលា។

ពានរង្វាន់អ្នកអប់រំល្អបំផុត ដែលបានផ្តល់ដល់លោកគ្រូ ឬអ្នកគ្រូដែលបានបង្ហាញការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តដ៏ខ្លាំងក្លា ក្នុងការចូលរួមកម្មវិធីចំណេះដឹង ហិរញ្ញវត្ថុហិរញ្ញវត្ថុរបស់ធនាគារ មេយប៊ែង។

ចំណែកពានរង្វាន់សិស្សឆ្នើម ដែលផ្តល់ជូនសិស្ស ដែលទទួលបានពិន្ទុវាយតម្លៃខ្ពស់ នៅក្នុងកម្មវិធី CASHVILLE KIDZ និងក្លាយជាគំរូនៃចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក្នុងចំណោមសិស្សជាច្រើនផ្សេងទៀត។

សូមបញ្ជាក់ថា មូលនិធិមេយប៊ែង ជាសេនាធិការនៃផ្នែកទំនួលខុសត្រូវសង្គមនៃ សម្ព័ន្ធធនាគារ មេយប៊ែង ដែលតែងតែបង្កើតនូវឥទ្ធិពលវិជ្ជមាន ដល់សហគមន៍ក្នុងទីផ្សារ ដែលធនាគារមេយប៊ែង ប្រតិបត្តិការ។

កម្មវិធីរបស់មូលនិធិនេះ ផ្តោតសំខាន់ទៅលើសរសរស្តម្ភសំខាន់ៗចំនួន៦ គឺការអប់រំ ការផ្តល់ភាពអង់អាច ដល់សហគមន៍ ការរស់នៅប្រកបដោយសុខមាលភាព សិល្បៈនិងវប្បធម៌ ភាពចម្រុះនៃបរិស្ថាន និងជំនួយមនុស្សធម៌៕

ដកស្រង់ពី៖ Fresh News