Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រសាសន៍សំខាន់ៗ របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី ម្សិលមិញនេះ

  • បោះពុម្ព

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី កាលពីម្សិលមិញ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជំរុញអោយពង្រឹង នឹងយកចិត្តទុកដាក់ខ្ពស់ អំពីសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ អោយបានជា អតិបរិមារ ស្របតាម ការរីកលូតលាស់ របស់ប្រទេសជាតិ។

ទន្ទឹមនឹងនេះ សម្តេចតេជោ បានក្រើនរំព្ញក ដល់មន្រ្តី និងអាជ្ញាធរ ចូលរួមជួយលើកស្ទួយ ជីវភាព និងសុវត្ថិភាពរស់នៅ របស់ប្រជាពលរដ្ឋ ជាពិសេស ក្នុងពេលមានគ្រោះមហន្តរាយ ធម្មជាតិកើតឡើង។

ចំពោះក្រសួងអប់រំ គួរគិតគូរអំពី ការបើកបវេសនកាល ឆ្នាំសិក្សាថ្មី ចៀសវាង ធ្វើក្នុងរដូវទឹកជំនន់។

ចំពោះកងប្រដាប់អាវុធ និងអាជ្ញាធរដែនដីនៅតាមព្រំ ដែនខ្មែរ-ថៃ ត្រូវខិតខំថែរក្សាសន្តិសុខ និងមិត្តភាពល្អជាមួយប្រទេសថៃ៕