Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លទ្ធផល នៃសម័យប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤

  • បោះពុម្ព

ភ្នំពេញ៖ នៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី ថ្ងៃទី១៥ ខែសីហានេះ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានបើក សម័យប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រមុខ រាជរដ្ឋាភិបាល អាណត្តិទី៥នេះ។

ជាលទ្ធផល គណៈរដ្ឋមន្រ្តី បានអនុម័តឆ្លងទៅលើ សេចក្តីព្រាងច្បាប់ថ្មី ស្តីពីចរាចរណ៍ផ្លូវគោក សេចក្តីព្រាង ព្រះរាជក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃក្រុមប្រឹក្សាជាតិ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងបញ្ហាផ្សេងៗទៀត ដែលមានខ្លឹមសារ ដូចខាងក្រោម។