Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មហោស្រព​អមតៈ ​ឆ្នាំ២០១៤​ អបអរ​សាទរ​ខួប ១៥ឆ្នាំ របស់​អង្គការ​សិល្បៈ​ខ្មែរអមតៈ

  • បោះពុម្ព

ភ្នំពេញ៖ អង្គការសិល្បៈខ្មែរអមតៈ បានរៀបចំពិធី មហោស្រពសិល្បៈ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី ១៥ដល់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៤ នៅសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ និងនៅសារមន្ទីរជាតិ អបអរសារទរ ខួបទី១៥ឆ្នាំ របស់ខ្លួន ដែលបានបង្កើតឡើង ដើម្បីអភវឌ្ឍន៍ សិល្បៈវប្បធម៌ខ្មែរ និងការបណ្ដុះបណ្ដាល អ្នកជំនាន់ក្រោយ ក្នុងន័យលើកម្ពស់ ទេពកោសល្យសិល្បៈ នៅលើឆាកជាតិ និងអន្តរជាតិ។

ពិធីបើកមហោស្រព របស់អង្គការ សិល្បៈខ្មែរអមតៈ ត្រូវបានធ្វើឡើង នៅក្នុងបរិវេណ សារមន្ទីរជាតិភ្នំពេញ ល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤នេះ ដោយមាន ការអញ្ជើញចូលរួម ជាគណៈអធិបតី ពីសំណាក់ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងវិរៈសិល្បករ សិល្បការិនី ចាស់ៗ ព្រមទាំង សាស្រ្តាចារ្យ មានជំនាញ សិល្បៈបុរាណ ព្រមទាំងសិស្ស ជាអ្នកសិល្បៈ ជំនាន់ក្រោយ ក្នុងអង្គការសិល្បៈខ្មែរអមតៈ ភ្ញៀវជាតិ-អន្តរជាតិ ជាច្រើននាក់។

លោក សួន ប៊ុនរិទ្ធ ផលិតករមហោស្រព និងជាស្ថាបនិកអង្គការ សិល្បៈខ្មែរអមតៈ បានថ្លែឲ្យដឹងថា បន្ទាប់ពីបេសកកម្មការងារ ជាមួយ ព្រឹទ្ធាចារ្យសិល្បៈ អស់រយៈពេល ១៥ឆ្នាំ ក្នុងការផ្សព្វផ្សាយ អំពីទម្រង់សិល្បៈប្រពៃណី នៅទូទាំងប្រទេស ជាពិសេសយុវសិល្បករ សិល្បការិនី បានរីកដុះដាល ជាបន្តបន្ទាប់ និងបានបង្ហាញ ទេពកោសល្យ ប្រគបដោយ ភាពច្នៃប្រឌិត ដើម្បីលើកកិត្តិយស ជូនព្រឹទ្ធាចារ្យ របស់ពួកគេ។

លោក បន្ថែមទៀតថា ការខិតខំប្រឹងប្រែង របស់ព្រឹទ្ធាចារ្យសិល្បៈ អស់រយៈពេល ជាច្រើនឆ្នាំនេះ បានធ្វើឲ្យយុវវ័យជំនាន់ថ្មី បានវិវឌ្ឍន៍ឈានឡើង ប្រកបដោយឥស្សរភាព និងនិរន្តរភាព ដែលអាច សម្រេចគោលដៅ ប្រែក្លាយកម្ពុជា ឲ្យទៅជា ព្រះរាជាណាចក្រវប្បធម៌ ដ៏ពិតប្រាកដតាមរយៈ សិល្បករ សិល្បការិនី និងទស្សនិយភាពសិល្បៈ ដ៏សម្បូរបែប ទាំងឆាកជាតិ និងអន្តរជាតិ។

ដោយឡែក លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងនូវ ការកោតសរសើរ ចំពោះការខិតខំ ប្រឹងប្រែង របស់អង្គការសិល្បៈខ្មែរអមតៈ ដែលបានចូលរួមចំណែក យ៉ាងសកម្មបំផុត ក្នុងការលើកស្ទួយ និងអភិរក្សសិល្បៈខ្មែរ ជារៀងរហូតមក ដើម្បីថែរក្សា ឲ្យបានគង់រង្ស នូវអត្តសញ្ញាណវប្បធម៌ ជាដួងព្រលឹង របស់ជាតិខ្មែរ បន្សល់ទុកជូនក្មេងៗ ជំនាន់ក្រោយ ក្នុងការរៀនសូត្របន្ត។

លោកជំទាវ បន្តថា ក្នុងនាមឲ្យ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមសម្ដែងនូវ ការគាំទ្រទាំងស្រុង ចំពោះសកម្មភាព របស់ អង្គការសិល្បៈខ្មែរអមតៈ ជាពិសេស វិរៈសិល្បករ សិល្បការិនី ដែលបានខឹតខំ អស់ពីសមត្ថភាព ផ្ទេរចំណេះដឹង ដល់កូចចៅ ជំនាន់ក្រោយ ឲ្យទទួលបាន ហើយសូមឲ្យស្មារតីនេះ បន្តជារៀងរហូត និងនាំគ្នាថែរក្សា ទាំងអស់គ្នា ។ នេះជាសកម្មភាពមួយ ជារូបភាពមួយ នៃការរួមដៃគ្នា រវាងទាំងផ្នែករដ្ឋ ផ្នែកឯកជន និងសហគម ដើម្បីសិល្បៈខ្មែររបស់យើងរុងរឿង គង់វង្សជាអមតៈ ។

ក្នុងពិធីបើកមហោស្រព របស់អង្គការសិល្បៈខ្មែរអមតៈ រយៈពេលពីរថ្ងៃនេះ មានការសម្ដែងជូន ទស្សនិកជន ទស្សនានូវ ទស្សនិយភាព សិល្បៈចម្រុះជាច្រើន ស្ថិតក្នុង បរិវេណ សារមន្ទីរជាតិ ចាប់ពីម៉ោង ៤រសៀល ដល់ម៉ោង ៨យប់ ដោយមានការរៀបចំ ជាឆាកសម្រាប់ឲ្យ ទស្សនិកជនទស្សនា កម្សាន្តសប្បាយ ៕

លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញថ្លែងសន្ទរកថា