បណ្តាញសង្គម

សង្គមស៊ីវិល ពិភាក្សាអំពី ការកំណត់អាណត្តិ នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃអង្គារនេះ

ភ្នំពេញ៖ អង្គការសង្គមស៊ីវិល យ៉ាងហោចណាស់ ចំនួន១០ នឹងជួបគ្នា នៅក្នុងកិច្ចប្រជុំ តុមួលមួយ នៅព្រឹកថ្ងៃអង្គារទី ១៩ សីហានេះ ដើម្បីពិភាក្សាអំពី ការកំណត់ អាណត្តិ នាយករដ្ឋមន្ត្រី នៅក្នុងប្រទេសកម្ពុជា។

កិច្ចពិភាក្សានេះ ត្រូវប្រព្រឹត្តិទៅនៅ ភោជនីយដ្ឋាន ខ្មែរសុវិន ដោយមានការចូលរួមពី វាគ្មិនល្បី ឈ្មោះមួយ ចំនួនដូចជា លោក កែម ឡី លោក សុខ ទូច លោកមេធាវី សុខ សំអឿន លោក នី ចរិយា និងលោក គល់ បញ្ញា។ កិច្ចពិភាក្សាដែល ត្រូវរៀបចំជា សាធារណៈនេះ ក៏មានបំណង ដើម្បីប្រមូលមតិពី អ្នកចូលរួមនានាដែរ៕

ដកស្រង់ពី៖ ថ្មីៗ