Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម្ចាស់ជ័យលាភី «ស្ព្រីងបត» លើជំនាញនិយាយ ភាសាអង់គ្លេស វ័យក្មេង ៤រូប ចេញទៅបំពេញ ទស្សនកិច្ចសិក្សា នៅចក្រភពអង់គ្លេស មួយសប្តាហ៍

  • បោះពុម្ព

ភ្នំពេញ៖ យុវសិស្ស-និស្សិត ប្រុស-ស្រីវ័យក្មេង របស់កម្ពុជា ៤រូប បានចេញទៅ បំពេញទស្សនកិច្ចសិក្សា និង កម្សាន្តនៅ ចក្រភព អង់គ្លេស ប្រទេសដ៏ល្បាញល្បី លើវិថីអប់រំ បន្ទាប់ពីពួកគេទទួល បានជ័យលាភី ក្នុងការ បញ្ចេញសមត្ថភាព ប្រកួតប្រជែង និយាយ ភាសាអង់គ្លេស ដែលរៀបចំឡើងដោយ «ស្ព្រីងបត ប្រចាំនៅកម្ពុជា»។

យុវជន-យុវតីវ័យក្មេងពោរពេញ ដោយសមត្ថភាព លើភាសាអង់គ្លេស ពួកគេបានធ្វើដំណើរ ចាកចេញពីកម្ពុជា កាលពី រសៀល ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៤ ដោយមានការជូនដំណើរ ពីលោកយាយ លោកតា លោកឪ ពុក អ្នកម្តាយ ជាអ្នកមានគុណ ក្រោមទឹកចិត្តរំភើប សប្បាយរីករាយផងដែរ។

ជ័យលាភីលេខ១ ពីស្ព្រីងបតទាំង៤រូប រួមមាន៖ កញ្ញា ប៉ុក សុជាតិ កញ្ញា ជ័យ សុត្ថារ័ត្ន លោក សិទ្ធី រ័ត្នដារាវុធ និង លោក សែត សួនវិសាល នឹងពេញទស្សនកិច្ចរយៈពេល ៧ថ្ងៃនៅចក្រភពអង់គ្លេស ប្រទេសដ៏រុងរឿងគ្រប់ វិស័យ។ ក្នុងដំណើរទស្សនកិច្ចសិក្សា ក៏ដូចជាការកម្សាន្តនេះ ពួកគេនឹងធ្វើដំណើរ ទៅកាន់ទីក្រុង និង សាកល វិទ្យាល័យល្បីៗជាច្រើន មានដូចជា ទីក្រុង London, សាកលវិទ្យាល័យ Liverpool Hope, សាកលវិទ្យាល័យ Cambridge, សាកលវិទ្យាល័យ Worcester, សាកលវិទ្យាល័យ The West of England Bristol និង កន្លែង ជាច្រើនផ្សេងទៀត។

កញ្ញា ច័ន្ទ ពិសី បុគ្គលិកបម្រើការនៅ «ស្ព្រីងបតប្រចាំនៅកម្ពុជា» បានថ្លែងប្រាប់ក្រុម អ្នកសារព័ត៌មាន នៅព្រលាន យន្តហោះអន្តរ ជាតិភ្នំពេញ មុនពេលឡើង យន្តហោះចាកចេញពី កម្ពុជាថា ការបំពេញ ទស្សនកិច្ចសិក្សានៅចក្រ ភពអង់គ្លេស របស់ជ័យលាភី វ័យក្មេងទាំង ៤រូប លើជំនាញនិយាយ ភាសាអង់គ្លេស គឺធ្វើឡើង ក្នុងគោលបំណង ផ្តល់ឱកាសឲ្យសិស្ស និស្សិតកម្ពុជា បានផ្លាស់ប្តូរ បទពិសោធន៍សិក្សាជាមួយ និស្សិតតាមបណ្តា សាកលវិទ្យាល័យល្បីៗ និងស្វែងយល់ពីវិធីសាស្រ្ត នៃការសិក្សា ក៏ដូចជា ការបង្រៀន នៅក្នុងដ៏រីកចម្រើនជឿន លឿន។

ជ័យលាភីលេខ១ លើជំនាញនិយាយ ភាសាអង់គ្លេស ក្នុងកម្មវិធីប្រកួតប្រជែង រៀបចំដោយ «ស្ព្រីងបត» កញ្ញា ជ័័យ សុត្ថារ័ត្ន នៅមុន ការធ្វើដំណើរចាកចេញពីកម្ពុជា បានសម្តែងនូវអារម្មណ៍រំភើបរីករាយ ព្រមទាំងបានបង្ហាញការ តាំងចិត្តរបស់ខ្លួនថា កញ្ញា នឹងពាំនាំ យកនូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ព្រមទាំងតំបន់កម្សាន្តល្បីៗ នៅកម្ពុជា ទៅរៀបរាប់ដល់ និស្សិតនៅចក្រភព អង់គ្លេស ដើម្បីទាក់ទាញ ពួកគេឲ្យមកលេងកម្សាន្ត នៅកម្ពុជា ហើយកញ្ញា ក៏ នឹងស្វែងយល់ពីវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ របស់ប្រទេស ដ៏រុងរឿងនេះផងដែរ។

កញ្ញា ជ័យ សុត្ថារ័ត្ន បានថ្លែងយ៉ាងដូច្នេះថា «ដំណើរកម្សាន្ត និងទស្សនកិច្ចសិក្សានេះ សំខាន់ណាស់ ជាឱកាស ជួបនិស្សិតជាច្រើន។ ខ្ញុំគិតថា ខ្ញុំនឹងពាំនាំទំនៀមទម្លាប់ព្រពៃណី វប្បធម៌របស់ប្រទេសកម្ពុជា រៀបរាប់ពីម្ហូប ឆ្ងាញ់ៗ ទីកម្សាន្តល្បីៗ ប្រាសាទព្រះវិហារ អង្គរវត្ត តំបន់ឆ្នេរ ដែលអាចទាក់ទាញពួកគាត់ឲ្យមកលេងប្រទេស យើង»។

កញ្ញា ជ័យ សុត្ថារ័ត្ន ក៏បានសម្តែងនូវចំណាប់ អារម្មណ៍រំពឹងទុក របស់ខ្លួនថា ដំណើរទស្សនកិច្ចសិក្សា មួយសប្តាហ៍ នៅចក្រភព អង់គ្លេសនេះ រូបកញ្ញា ក៏ដូចជាជ័យលាភីដទៃទៀត នឹងចែករំលែកនូវប្រពៃណី សាសនា ដែលអាច ជួយឲ្យកម្ពុជា-អង់គ្លេស កាត់បន្ថយ គម្លាតប្រពៃណី និងសាសនាផងដែរ។ «ខ្ញុំក៏នឹងចែករំលែងផងដែរ ពីប្រពៃណី និងសាសនា ដើម្បីកាត់បន្ថយគម្លាត ប្រពៃណី និងវប្បធម៌របស់យើង កុំឲ្យគេអត់យល់ពីយើង យើងអត់យល់ពី គេ។ការដែលយើង យល់ពីគ្នា ទៅវិញទៅមក អាចផ្សារ ភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា និងប្រទេសដទៃទៀត»។

យុវជន សិទ្ធី រ័ត្នដារាវុធ ដែលជាបេក្ខជន ជ័យលាភីលេខ១ ដែរនោះ ខណៈដៃកាន់វាលីរៀបចំ ឡើងទៅកាន់យន្ត ហោះ បានថ្លែង បង្ហាញពីការរំភើប និងសប្បាយរីករាយ របស់ខ្លួន ហើយរូបគេ បានប្តេជ្ញាចិត្តផងដែរថា ក្នុងដំណើរ ទស្សនកិច្ចនេះ ពួកគេនឹងនាំ យកនូវបទពិសោធន៍ លើវិថីសិក្សា អប់រំ ក៏ដូចជាបទពិសោធន៍ជាច្រើនផ្សេងទៀត នៅ ចក្រភពអង់គ្លេស មកចែកជូនដល់និស្សិត មិត្តភក្តិរបស់ គេនៅប្រទេសកម្ពុជា។សិទ្ធី រ័ត្នដារាវុធ រំពឹងថា បទពិ សោធន៍ពីប្រទេសអង់គ្លេស នឹងចូលរួមជា ចំណែកសម្រាប់ អភិវឌ្ឍន៍ ប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ការទទួលបានឱកាសចេញទៅ បំពេញទស្សនកិច្ចសិក្សា និងធ្វើដំណើរកម្សាន្ត ទៅកាន់ចក្រភពអង់ គ្លេសរយៈពេលមួយ សប្តាហ៍របស់ សិស្ស-និស្សិត វ័យក្មេងកម្ពុជា ទាំង៤រូបនេះ គឺក្រោយពេល ដែលពួកគេបានប្រ កួតប្រជែង ដ៏ស្វិតស្វាញ លើជំនាញ និយាយ ភាសាអង់គ្លេស រៀបចំឡើងដោយ «ស្ព្រីងបតប្រចាំនៅកម្ពុជា» ដែល ការប្រកួតផ្តាច់ព្រ័ត្រ បានធ្វើឡើងកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៤ នៅសាលមហោស្រពចតុមុខ។ កម្មវិធីនេះ ទទួលបានការគាំទ្រ ពីក្រសួងអប់រំ យុវជន និងកីឡា

ស្ថានទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា ព្រមទាំងបណ្តា សាកលវិទ្យាល័យល្បី នៅចក្រភពអង់គ្លេស ជាច្រើនផ្សេងទៀត។ ក្រុមសិស្ស - និស្សិត ដែលទទួលបានជ័យលាភី ចេញទៅបំពេញ ទស្សនកិច្ចសិក្សា នៅចក្រភពអង់គ្លេស នារសៀល ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៤ ម្សិលមិញនេះ ក៏បានថ្លែងជំរុញឲ្យសិស្ស-និស្សិតកម្ពុជា ដែលមានជំនាញលើភាសា អង់គ្លេស ឲ្យទៅដាក់ពាក្យប្រកួតប្រជែង នៅក្នុងកម្មវិធី «ស្ព្រីងបតនៅកកម្ពុជា» ដើម្បីទទួលបាន ឱកាសចេញទៅ ទស្សនកិច្ចសិក្សា និងកម្សាន្ត នៅចក្រភពអង់គ្លេស ដូចជា ពួកគេផងដែរ។

កញ្ញា ច័ន្ធ ពិសី អ្នកបម្រើការនៅ «ស្រ្ពីងបតប្រចាំនៅកម្ពុជា» បានថ្លែងថា មូលហេតុ ដែល «ស្ព្រីងបត» បង្កើតកម្ម វីធីប្រកួតប្រជែង និយាយភាសា អង់គ្លេសនេះឡើង ក្នុងគោលបំណងបង្កើនចំណេះដឹង និងសមត្ថភាពដល់យុវជន យុវតីខ្មែរ។ ជាពិសេសពង្រឹង ភាពជឿជាក់ ក្នុងការបញ្ចេញសមត្ថភាពលើឆាក។

បើតាមកញ្ញា ច័ន្ធ ពិសី ការប្រកួតប្រជែង និយាយភាសា អង់គ្លេសនេះ ក៏ជាការផ្តល់ ឱកាសដល់សិស្ស និស្សិត កម្ពុជា ដែលមាន សមត្ថភាពនិយាយ ភាសាអង់គ្លេស និងមានភាពជឿជាក់លើខ្លួនឯង បានបង្ហាញនូវ សមត្ថភាព របស់ខ្លួន។ «យើងផ្តល់ឱកាស ឲ្យគាត់ បញ្ចេញសមត្ថភាព ដើម្បីសម្រេចជោគជ័យអនាគតរបស់គាត់ ដើម្បីជាដើម ទុនមួយ សម្រាប់ធ្វើអ្វីនៅថ្ងៃអនាគត ពីព្រោះថា យុវជន ជាអនាគត របស់ប្រទេសជាតិ ចឹងបើយុវជនរីក ចម្រើន ប្រទេសជាតិ ក៏រីកចម្រើនផងដែរ»។

យុវតីជ័យលាភី វ័យក្មេង ប៉ុក សុជាតា ជាមួយទឹកមុខ ញញឹមស្រស់ស្រាយ បានបង្ហាញពីគន្លឺះសំខាន់មួយចំនួន ដែលនាំឲ្យខ្លួន ទទួលជ័យលាភី ទៅកាន់ចក្រភពអង់គ្លេសថា បេក្ខជនត្រូវមាន ទំនុកចិត្តលើខ្លួនឯង ហើយត្រូវតែ ហ៊ានបញ្ចេញ នូវសមត្ថភាព របស់ខ្លួនទៅ កាន់អ្នកដទៃ។ កញ្ញាបានប្រាប់ ពីបទពិសោធន៍ទៀតថា ការប្រកួតប្រជែង ដោយប្រើអារម្មណ៍ឲ្យរីករាយ ប្រឹងអស់ ពីសមត្ថភាព មិនត្រូវផ្តោតអារម្មណ៍ តែលើការឈ្នះចាញ់នោះទេ។

កញ្ញា ប៉ុក សុជាតា បានថ្លែងយ៉ាងដូច្នេះថា «តាមពិតលក្ខខណ្ឌ នៃការប្រកួតហ្នឹងវាសាមញ្ញ វាអត់យ៉ាប់ប៉ុន្មានទេ សំខាន់យើងត្រូវ មានការជឿទុកចិត្តលើខ្លួនយើង ហើយយើងកុំភ័យ នៅពេលយើងនៅលើឆាក យើងត្រូវសម្រួល អារម្មណ៍។ ហើយចំពោះអ្នក មានចំណាប់ អារម្មណ៍ចង់ចូលកម្មវិធីហ្នឹង យើងកុំរុញរា យើងត្រូវតែចូល យើងអាច ឈ្នះបាន យើងត្រូវជឿជាក់លើខ្លួនឯង ព្រោះកម្ម វិធីហ្នឹងជាកម្មវិធីដ៏ល្អមួយ ហើយសុក្រិត»។

កញ្ញា ប៉ុក សុជាតា ក៏បានថ្លែងកោតសរសើរ ដល់កម្មវិធីប្រកួតប្រជែង និយាយភាសាអង់គ្លេស ដែលរៀបចំដោយ «ស្ព្រីងបតកម្ពុជា» ថា បានជួយឲ្យសិស្ស និស្សិត មានជំនឿចិត្តលើខ្លួនឯង និង មានឱកាស បញ្ចេញសមត្ថភាព ដែលខ្លួនបានសិក្សារៀនសូត្រ ជាពិសេស វាជាការលើកចិត្ត ដ៏សំខាន់មួយសម្រាប់ អ្នកសិក្សានៅកម្ពុជា។ ជាមួយទឹកញញឹក ដ៏រីករាយ កញ្ញា ប៉ុក សុជាតា បានថ្លែងបន្តយ៉ាង ដូច្នេះ «កម្មវិធីស្ព្រីងបត គឺធ្វើឲ្យខ្ញុំកាន់តែមាន ទំនុកចិត្តលើខ្លួនឯង ហ៊ានឡើងឆាកបញ្ចេញនូវសមត្ថភាពរបស់ខ្លួន»។

កញ្ញា ក៏បានអំពាវនាវដល់សិស្ស និស្សិត ដទៃ ដែលមានជំនាញលើភាសាអង់គ្លេស ត្រូវហ៊ានបញ្ចេញ សមត្ថភាព។ «អ្នកខ្លះគាត់ពូកែ ភាសាអង់គ្លេស តែគាត់ ខ្លាចឆាក។ ដូច្នេះ យើងត្រូវតែឡើងលើឆាក ដើម្បីបញ្ចេញសមត្ថភាព របស់យើង យើងកុំលាក់តែនៅក្នុងខ្លួនឯង ព្រោះបើយើង លាក់តែនៅក្នុងខ្លួនឯង គឺមានតែខ្លួនឯងទេ ដែលដឹង ហើយចំណេះហ្នឹង ក៏នៅតែខ្លួនរបស់យើងដែរ ចឹងយើងត្រូវ ចែករំ ឡែកចំណេះដឹង របស់យើងទៅអ្នកទាំងអស់គ្នា»។

ការប្រគួតប្រជែង និយាយភាសាអង់គ្លេស រៀបចំឡើងដោយ «ស្រ្ពីងបតកម្ពុជា» ស្វែងរកអ្នកជំនាញ និយាយភាសា អង់គ្លេស សម្រាប់ ឆ្នាំ២០១៥នេះ ក៏កំពុងចាប់ផ្តើមទទួលពាក្យ ហើយនឹងត្រូវបិទបញ្ចប់ នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០១៤នេះ ។ ដូច្នេះសិស្ស និស្សិតនៅ កម្ពុជា ដែលមានប្រកដថា ខ្លួនមានជំនាញនិយាយ ភាសាអង់គ្លេសអាច ទាក់ទងទៅកាន់ «ស្ព្រីងបតកម្ពុជា» ដែលមានទីតាំង នៅអគារ ភ្នំពេញសិនធ័រ អគារអេ បន្ទប់៣២១ ផ្លូវសម្តេច សុធារស សង្កាត់ទន្លេសបាសាក់ ខណ្ឌចំការមន។ ការប្រកួតនេះ អ្នកទទួលជ័យ លាភី លេខ១ នឹងបានធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេស ហើយអ្នកទទួលបាន លេខ ២ និងលេខ៣ ក៏នឹងទទួលបាន ឱកាសទៅទស្សនកិច្ច នៅប្រទេសក្នុង តំបន់អាស៊ានផងដែរ៕

ដកស្រង់ពី៖ ដើមអម្ពិល