Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយករដ្ឋមន្ត្រី ប្រកាសពី កាលបរិច្ឆេទ បោះឆ្នោតរៀបចំ ក្បាលម៉ាស៊ីនរដ្ឋសភា នៅសប្តាហ៍ក្រោយ

  • បោះពុម្ព

ភ្នំពេញ៖ ការបោះឆ្នោតរៀបចំ ក្បាលម៉ាស៊ីនរដ្ឋសភា នឹងត្រូវធ្វើឡើង នៅថ្ងៃអង្គារ៍ ទី២៦ ខែសីហា ឆ្នាំ២០១៤ បន្ទាប់ពី ប្រធានរដ្ឋសភា សម្តេច ហេង សំរិន ត្រឡប់មកពីបំពេញ ទស្សនៈកិច្ច នៅវៀតណាមវិញ។

នេះជាការថ្លែងបញ្ជាក់របស់ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងកាល ពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ នៅក្នុង ឱកាសបើកវេទិការ ផែនការយុទ្ធសាស្ត្រជាតិ ស្តីពី សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ឆ្នាំ២០១៤- ឆ្នាំ២០១៨ នៅវិមានសន្តិភាព ។ សម្តេច នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នៅពេលដែលប្រធាន រដ្ឋសភាត្រឡប់មក ប្រទេសកម្ពុជាវិញ នោះនៅថ្ងៃអង្គារទី ២៦ ខែសីហា ឆ្នាំ២០១៤ នឹងបោះឆ្នោត ជ្រើសរើសក្បាលម៉ាស៊ីន រដ្ឋសភា។

សម្តេចបាន បញ្ជាក់ជូនទៅខាង គណបក្សសង្គ្រោះជាតិ ថា សូមកុំឲ្យមាន ការព្រួយបារម្ភ គណបក្សប្រជាជន នឹងបំពេញការសន្យា របស់ខ្លួន ដោយការបោះឆ្នោត បេក្ខជនមកពី គណបក្សសង្គ្រោះជាតិ នៅក្នុងថ្នាក់ដឹកនាំ នៃរដ្ឋសភា។ សូមបញ្ជាក់ថា ការមិនទាន់ បោះឆ្នោតជ្រើសតាំង ក្បាលម៉ាស៊ីន នៃរដ្ឋសភានេះ ដោយសារតែ សម្តេចពញាចក្រីហេង សំរិន បានដឹកនាំគណៈប្រតិភូ ទៅបំពេញ ទស្សនៈកិច្ច នៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤។

គូររម្លឹកថា តាមការគ្រោងទុក និងតាមប្រភពព័ត៌មាន ពីមន្ត្រីជាន់ខ្ពស់ នៃរដ្ឋសភា បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ នឹងបោះឆ្នោតគាំទ្រ គ្នាទៅវិញទៅមក ក្នុងតួនាទីជាថ្នាក់នាំ ស្ថាប័នមួយនេះ ដោយប្រធារដ្ឋសភា គឺបានមក លើគណបក្សប្រជាជន អនុប្រធាន ទី១បានទៅលើ គណបក្សសង្គ្រោះជាតិ អនុប្រធានទី២ បានមកលើគណប្សប្រជាជន ដោយឡែក ប្រធានគណៈកម្មាការចំនួន៥ គឺគណបក្សប្រជាជន ធ្វើជាប្រធាន និងគណៈកម្មាការចំនួន ៥ទៀត គណបក្សសង្គ្រោះជាតិ ធ្វើជាប្រធាន ៕