Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ដេច ហេង សំរិន មិនបានសន្យា​ ចាត់វិធានការ អ្នកដុតទង់ជាតិ វៀតណាមឡើយ

  • បោះពុម្ព

ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា សម្ដេច ហេង សំរិន មិនបានសន្យា ជាមួយរដ្ឋាភិបាល ក្រុងហាណូយថា នឹងចាត់វិធានការ លើក្រុមអ្នកតវ៉ា ដែលដុតទង់ជាតិ វៀតណាម នៅកម្ពុជាឡើយ។

នេះជាការបញ្ជាក់ របស់ លោក ឈាង វុន ប្រធានគណៈកម្មការ កិច្ចការបរទេស និងព័ត៌មាន នៃរដ្ឋសភា។ ថ្លែងប្រាប់ ក្រុមអ្នកកាសែត បន្ទាប់ពីវិលត្រឡប់មក ពីប្រទេសវៀតណាម ជាមួយ សម្ដេច ហេង សំរិន នោះ លោក ឈាង វុន បានរិះគន់សារព័ត៌មាន ក្នុងស្រុក មួយចំនួន ដែលបានចុះផ្សាយ ថាសម្ដេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានសន្យាជាមួយ រដ្ឋាភិបាលវៀតណាម ថានឹង ចាត់វិធានការ លើក្រុមបាតុករ ខ្មែរកម្ពុជាក្រោម។

គួរបញ្ជាក់ថា ក្រុមអ្នកវ៉ាខ្មែរកម្ពុជាក្រោម បានផ្ទុះកំហឹងឈានដល់ ការដុតទង់ជាតិ វៀតណាម នៅមុខស្ថានទូត វៀតណាម ក្នុងអំឡុងពេល បាតុកម្មទាមទារឲ្យអ្នកនាំ ពាក្យស្ថានទូត វៀតណាមកែប្រែ សម្ដីរបស់ខ្លួន ដែលអះអាងថា ទឹកដីកម្ពុជាក្រោមជា របស់ខ្លួន តាំងពីយូរលង់មកហើយ៕

ដកស្រង់ពី៖ ថ្មីៗ