Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងសេដ្ឋកិច្ច ចេញប្រកាសអនុវត្តកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការគេចវេះពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល

  • បោះពុម្ព

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញ ប្រកាសថ្មីមួយ ស្តីពីការអនុវត្តកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការគេចវេះពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។

នេះបើតាមប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

ក្រសួងសេដ្ឋកិច្ចបញ្ជាក់ថា ប្រកាសនេះ មានគោលដៅដាក់ឲ្យអនុវត្តប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព នូវកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការគេចវេះពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។

សូមជម្រាបថា គិតមកដល់ពេលនេះ កម្ពុជាបានចុះហត្ថលេខាកិច្ចព្រមព្រៀងស្តីពី ការជៀសវាងការយកពន្ធត្រួតគ្នា ប្រទេស និងតំបន់ចំនួន៩រួចមកហើយ

គឺចុះហត្ថលេខាជាមួយសាធារណរដ្ឋសិង្ហបុរី, ព្រុយណេដារូសាឡឹម, សាធារណរដ្ឋប្រជាមានិតចិន, ព្រះរាជាណាចក្រថៃ, សាធារណរដ្ឋសង្គមនិយមរៀតណាម, សាធារណរដ្ឋឥណ្ឌូណេស៊ី, តំបន់រដ្ឋបាលពិសេសហុងកុង របស់សាធារណរដ្ឋប្រជាមានិតចិន, ប្រទេសម៉ាឡេស៊ី និងកូរ៉េខាងត្បូង៕

ដកស្រង់ពី៖ Fresh News