Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា និស្សិតខ្មែរនៅវូហាន មានសុខភាពល្អធម្មតាគ្មាននរណាម្នាក់ឆ្លងកូរ៉ូណា ដូចការបំភ្លៃតាមបណ្តាញសង្គមទេ

  • បោះពុម្ព

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា និស្សិតខ្មែរនៅវូហាន ខេត្តហួប៉ី ប្រទេសចិន កំពុងមានសុខភាពល្អធម្មតា ហើយគ្មាននរណាម្នាក់ឆ្លងកូរ៉ូណា ដូចការបំភ្លៃព័ត៌មាននៅតាមបណ្តាញសង្គមមួយចំនួននោះទេ។

ការប្រកាសរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីមានបណ្តាញសង្គមរបស់ក្រុមប្រឆាំងមួយចំនួន បានចែករំលែកតគ្នានូវរូបភាព សាកសពមនុស្សម្នាក់នៅប្រទេសចិន ហើយបំភ្លៃថា ជានិស្សិតខ្មែរស្លាប់នៅទីក្រុងវូហាន ដោយសារជំងឺផ្លូវដង្ហើមកូរ៉ូណាថ្មី ឬ Covid-19។

ក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតជិត២ពាន់នាក់ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ រដ្ឋាភិបាលចិន ដែលបានខិតខំការពារនិស្សិតនៅប្រទេសចិន រាប់ទាំងនិស្សិតខ្មែរនៅតំបន់វូហានទាំង២៣នាក់។

ជាមួយគ្នានេះ សម្តេចបានចោទសួរទៅក្រុមអ្នកបំភាន់សាធារណជនថា តើចំណេញអ្វីពីការបំភ្លៃព័ត៌មានរបស់ពួកគេនោះ?

សម្តេចបានថ្លែងថា «មិននឹកស្មានថាមានជនអាក្រក់បំភាន់ថាមាននិស្សិតនៅវូហាន ស្លាប់ម្នាក់ នេះជារឿងអកុសលដែលអ្នកបង្កើតព័ត៌មាននេះ តើអ្នកទទួលបានផលប្រយោជន៍អ្វីទៅពីការបំភាន់ព័ត៌មាននេះ រាប់ទាំងបំភ្លៃព័ត៌មានថាខ្ញុំកំពុងឈឺទៅទៀត ឆ្លងមេរោគកូរ៉ូណានេះ អញ្ចឹងហ៊ុន សែន កំពុងឈរនៅទីនេះ»។

សម្តេចបានព្រមានដល់ក្រុមប្រឆាំងទាំងនោះ កុំឱ្យដាក់បណ្តាសារប្រមាថអាយុជីវិតរបស់សម្តេច បើសិនជាពួកគេមានរាសីមិនដល់សម្តេចទេ ពួកគេនឹងត្រូវទទួលរងវាដោយខ្លួនឯង។

តាមការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា ចំនួនមនុស្សដែលបាត់បង់ជីវិត ដោយសារវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅក្នុងប្រទេសចិន បានកើនដល់១,៨៦៨នាក់ ហើយចំនួនអ្នកឆ្លងបានបន្តកើនដល់ជាង ៧២,៥០០នាក់។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ ក្រុងវូហាន ដែលជាក្រុងធំទំនើប ដែលមានប្រជាជនរស់នៅច្រើនជាងគេលំដាប់ទី៧ នៅប្រទេសចិន មាននិស្សិតខ្មែរប្រមាណ២៣នាក់ កំពុងសិក្សា និងស្នាក់នៅទីនោះ៕

ដកស្រង់ពី៖ Fresh News