Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេទ័ពកម្ពុជា-ថៃ ជួបគ្នានៅច្រកអន្តជាតិព្រំ ប៉ៃលិន ពង្រឹងវិស័យសហប្រតិបត្តិការសន្តិសុខ និងសម្ព័ន្ធមេត្រីភាព

  • បោះពុម្ព

(ប៉ៃលិន)៖ លោកឧត្តមសេនីយ៍ទោ ចន្ទ រដ្ឋា មេបញ្ជាការរងយោធភូមិភាគទី៥ ទទួលបន្ទុកការងារព្រំដែនតំណាងឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងមេបញ្ជាការយោធ ភូមិភាគទី៥ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ បានដឹកនាំគណៈប្រតិភូភូមិភាគទី៥ បានជួបជាមួយលោកវរនាវីឯក ធីរវឌ្ឍ សែនចៃរ៉ាក់ មេបញ្ជាការយោធា ខេត្តចន្ទបូរី ព្រមទាំងប្រតិភូថៃ នៅច្រកអន្តជាតិព្រំ ទិសទី៣ ខេត្តប៉ៃលិន។

ក្នុងជំនួបរវាងមេបញ្ជាការរងភូមិភាគទី៥ និងមេបញ្ជាការយោធា ខេត្តចន្ទបូរី នាព្រឹកនេះ គឺដើម្បីពង្រឹងវិស័យសហប្រតិបត្តិការសន្តិសុខ ពង្រឹងសម្ព័ន្ធមេត្រីភាព សហរប្រតិបត្តិការទំនាក់ទំនង ដើម្បីផលប្រយោជន៍ ដល់ប្រជាជនប្រកបដោយភាពសុខសាន្ត នៃព្រំដែនប្រទេសទាំងពីរ៕

ដកស្រង់ពី៖ Fresh News