Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នៅរសៀលនេះ តុលាការចាប់ផ្តើមកាត់ក្តីលើសំណុំរឿងខ្មាន់កាំភ្លើង បាញ់នារីម្នាក់បាក់ភ្លៅនៅក្នុងក្លឹប «លុច្សសារី»

  • បោះពុម្ព

(ភ្នំពេញ)៖ បើគ្មានការប្រែប្រួលទេ នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សាលាដំបូងរាជធានីភ្នំពេញ នឹងលើកយកសំណុំរឿងនេះមកធ្វើការជំនុំជម្រះលើជនត្រូវចោទឈ្មោះ វិន សុបញ្ញា ក្រោមបទចោទករណី ប៉ុនប៉ងឃាតកម្ម។

នេះនៅបើយោងតាមមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈនេះ។ គួររំលឹកថា កាលពីវេលាទាបភ្លឺថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងក្លឹបកម្សាន្តមួយមានយីហោ «លុច្សសារី» ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ៥៣ ផ្លូវ២១៤ ភូមិ៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេ ជនត្រូវចោទឈ្មោះ វីន សុក្របញ្ញា បានបើកការបាញ់ប្រហារលើជនរងគ្រោះឈ្មោះ នឹម លីណា ភេទស្រី អាយុ២៩ឆ្នាំ បណ្ដាលឱ្យរងរបួសបាក់ភ្លៅ។

ដោយឡែក នគរបាលការពារពន្ធនាគាររាជធានីភ្នំពេញ (PJ) ឯណោះវិញ ក៏បានឱ្យអង្គភាពព័ត៌មាន Fresh News បានដឹងថា ក្នុងកំឡុងពេលតុលាការចេញដីការបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទឈ្មោះ វិន សុបញ្ញា នៅពន្ធនាគារ (PJ) ជនត្រូវចោទរូបនេះ មិនបានវិលទៅដេកគុកវិញទេ ក្រោយរូបគេសុំមកសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យរុស្សី។

សូមរំលឹកថា លោក ថាន់ ឡេង ចៅក្រមស៊ើបសួរ នៃសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឱ្យនាំខ្លួនខ្មាន់កាំភ្លើង ដែលបាញ់នារីម្នាក់បាក់ភ្លៅ នៅក្នុងក្លឹបកម្សាន្ត «លុច្សសារី» ដាក់ពន្ធនាគារ រាជធានីភ្នំពេញ ជាបណ្តោះអាសន្នហើយ នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ។

លោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់លើឈ្មោះ វីន សុក្របញ្ញា ពីបទ «ប៉ុនប៉ងឃាតកម្ម» យោងតាមមាត្រា២៧ និងមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ៕

ដកស្រង់ពី៖ Fresh News