Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូនប្រុស សម្តេចតេជោ​ ​នាយករដ្ឋមន្រ្តី លេងល្បែងចាក់ទឹកកក ស្រោចខ្លួន យកប្រាក់ជួយ មន្ទីរពេទ្យគន្ធបុប្ផា

  • បោះពុម្ព

ភ្នំពេញ៖ ប៉ុន្មានថ្ងៃកន្លងមកនេះ ក្នុងបណ្តាញ Facebook បានផុសផុល នូវល្បែងចាក់ទឹកកក “Ice Bucket Challenge” ដោយក្នុងនោះ ឯកឧត្តម ហ៊ុន ម៉ានី កូនប្រុសរបស់ សម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន និងតារាល្បីៗ របស់កម្ពុជា ជាច្រើននាក់ ក៏បានលេងល្បែង ចាក់ទឹកកកនេះ ហើយបង្ហោះតាម Facebook ផងដែរ។

យោងតាមវីដេអូនេះ នៃសកម្មភាពរបស់ ឯកឧត្តម ហ៊ុន ម៉ានី ល្បែងចាក់ទឹកកក បានបង្ហាញថា ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា រូបនេះ ក៏បានហៅ ឯកឧត្តម ស សុខា និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចូលរួម លេងល្បែងនេះដែរ ដើម្បីយកប្រាក់ជួយ មន្ទីរពេទ្យគន្ធបុប្ផា។

ដោយឡែកតារាល្បីៗ របស់កម្ពុជា ពិសេសក្នុង ផលិតកម្មហង្សមាស ក៏បានលេងល្បែង Ice Bucket Challenge យកប្រាក់ជួយ មន្ទីរពេទ្យគន្ធបុប្ផាដែរ ដែលរួមមាន លោក ព្រាប សុវត្ថិ, ណុប ប៉ាយ៉ារិទ្ធ, អេឡិច ចិត្រា, សុខ សេឡាលីន, ឱក សុគន្ធកញ្ញា, ពេជ្រ សោភា, គង់ ច័ន្ទស្រីមុំ រួមជាមួយ តារាប្រុសស្រី ជាច្រើនដួងទៀត ហើយបង្ហាញពី ការលេងហ្គេមមួយនេះ បង្អួតមិត្ត និងអ្នកគាំទ្រ នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ។

សូមជំរាបថា ល្បែង “Ice Bucket Challenge” បាននិងកំពុងផុសផុល នៅបណ្តាប្រទេសធំៗ យ៉ាងខ្លាំងក្នុងគោល បំណងដើម្បី រៃអង្គាសប្រាក់ យកជួយដល់អង្គការ ឬសមាគមនានា ក្នុងនោះក៏មាន អតីតប្រធានាធិបតី George W. Bush លេងល្បែងនេះដែរ៕

ដកស្រង់ពី៖ ដើមអម្ពិល