បណ្តាញសង្គម

ក្រុមហ៊ុន ទ្រី ភាព នាំគ្រឿងចក្រ និងអាច៌មដី ចាក់បំពេញជង្ហុក ត្រង់ចំណុចតំបន់ «ស» ច្រកទ្ធារអន្តរជាតិ អូរយ៉ាដាវ

រតនគិរី៖ ដោយមានការអនុញ្ញាត ពីរាជរដ្ឋាភិបាលកម្ពុជា នៅរសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៤នេះ លោកឧកញ៉ា លាង ច័ន្ទមុន្ទី នាយកក្រុមហ៊ុន ទ្រី ភាព ប្រចាំខេត្តរតនគិរី និងសហការី បាននាំគ្រឿងចក្រ និងអាច៌មដី ជាច្រើនរថយន្ត ចាក់បំពេញជង្ហុក ត្រង់ចំណុចតំបន់ «ស» ច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ ។

បើតាមមន្ត្រី នគរបាល អន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ ប្រាប់អោយដឹងថា ខណៈដែលរដូវវស្សា មានភ្លៀងធ្លាក់ ជោកជាំ បណ្តាលឲ្យ ផ្លូវថ្នល់ត្រង់ចំណុច នៅតំបន់ ស រងការខូចខាតជាអន្លើៗ ដោយសាររថយន្តដឹក ទំនិញផ្សេងៗឆ្លងកាត់ពី ខេត្ត យ៉ាឡាយ ប្រទេស វៀតណាម និងខេត្តរតនគិរី ប្រទេសកម្ពុជា នោះទើបសមត្ថកិច្ចច្រក ទ្វារអន្តរជាតិ អូរយ៉ាដាវ ស្នើសុំទៅក្រុមហ៊ុន ទ្រី ភាព ។

មន្ត្រីនគរបាល អន្តោប្រវេសន៍ ខាងលើ ប្រាប់បន្តឲ្យដឹងទៀតថា ផ្លូវថ្នល់ដែល រងគ្រោះខូចខាត ជាអន្លើៗត្រូវចាក់ អាចម៍ដីបំពេញ និងគ្រឿងចក្រ កិនបង្ហាប់ពីលើ ឲ្យរៀបស្មើនេះ មានប្រវែង ២០០ម៉ែត្រ ពោល ចាប់ពីច្រកទ្វារ អន្តរជាតិអូរយ៉ាដាវ ដល់តំរុយបង្គោល ឡាក់ទី៣០ ។ បើតាមតំណាង ក្រុមហ៊ុន ទ្រី ភាព ប្រាប់ឲ្យដឹងថា ដើម្បីចូលរួមអភិវឌ្ឍន៍ ជាមួយនឹង រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងនោះផ្លូវថ្នល់ មានសារៈសំខាន់ណាស់ សម្រាប់តភ្ជាប់ វិស័យគមនាគមន៍ រវាងកម្ពុជា និងវៀតណាម។

ជាងនេះទៅទៀត ច្រកទ្វារអន្តរជាតិ អូរយ៉ាដាវ មានសារៈសំខាន់ណាស់ សម្រាប់ការដឹកជញ្ជូន កសិផលពីរតនគិរី ទៅយ៉ាឡាយ ប្រទេសវៀតណាម និងជាការសម្រួល ការធ្វើចរាចរណ៍ ទៅមករវាងខេត្តរតនគិរី និងខេត្តជាប់ព្រំដែន ប្រព្រឹត្តទៅ ដោយងាយស្រួល។

តំណាងក្រុមហ៊ុន ទ្រី ភាព ខាងលើប្រាប់បន្ត ឲ្យដឹងទៀតថា សមិទ្ធផលជាច្រើន ដូចជា កាស៊ីណូ សណ្ឋាគារ និងផែស្ងួត (តំបន់សេដ្ឋកិច្ចពិសេស) និងសាងសង់រួចជាស្ថាពរ នៅចុង ឆ្នាំ២០១៤នេះ ។ ទន្ទឹមនឹងនោះដែរ ក្រុមហ៊ុន បានផ្តល់ការងារ ជាច្រើន រយនាក់ដល់បុគ្គលិក កម្មករ ដោយទទួលបាន ប្រាក់ខែសមរម្យ ជៀសវាងការធ្វើ ចំណាកស្រុក ដើម្បីចូលរួមជាមួយនិង រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយ ភាពក្រីក្រ ជូនប្រជាពលរដ្ឋ ៕

ដកស្រងពី៖ ដើមអម្ពិល