Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ៖ ពលរដ្ឋលែងត្រូវការក្រមា សារុង និងអង្ករទៀតហើយ គឺត្រូវការសុខសុវត្ថិភាពក្នុងការរស់នៅ

  • បោះពុម្ព

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងការចែកក្រមា សារុង និងអង្ករហួសសម័យកាលហើយ ពោលប្រជាពលរដ្ឋបច្ចុប្បន្នលែងត្រូវការអំណោយជាក្រមា សារុង និងអង្ករទៀតហើយ។

បើតាមសម្តេចតេជោនាយករដ្ឋមន្ត្រី អ្វីដែលប្រជាពលរដ្ឋត្រូវការនាពេលបច្ចុប្បន្ននេះ គឺការរស់នៅប្រកបដោយសុខសុវត្ថិភាព។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងមហាផ្ទៃនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។

ដើម្បីផ្តល់សុខសុវត្ថិភាពសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់មន្ត្រីអាជ្ញាធរ និងកងកម្លាំងនគរបាលជាតិ រួមគ្នាពង្រឹងការអនុវត្តន៍គោលនយោបាយ «ភូមិឃុំមានសុវត្ថិភាព» ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ ដើម្បីពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព និងលុបបំបាត់រាល់បទល្មើសទាំងឡាយនោះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ «ភូមិឃុំសុវត្ថិភាព»។

គោលនយោបាយភូមិឃុំមានសុវត្ថិភាពនេះ មានលក្ខណៈសម្បត្តិចំនួន ៩យ៉ាង រួមមាន៖ គ្មានសកម្មភាពលួច ឆក់ ប្លន់គ្រប់ប្រភេទ, គ្មានការដាំដុះ ការផលិត ការចរាចរ ការជួញដូរ ការចែកចាយ និងការប្រើប្រាស់ គ្រឿងញៀនខុសច្បាប់, គ្មានអំពើអាណាចារ្យ ការជួញដូរស្ត្រីនិងកុមារ

និងអំពើហិង្សាក្នុងគ្រួសារ, គ្មានក្មេងទំនើង, គ្មានការលេងល្បែងសីុសងខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់វុធខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ, គ្មានគ្រោះថ្នាក់ចរាចរណ៍, គ្មានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ, មានវិធានការទប់ស្កាត់ គ្រប់គ្រង និងឆ្លើយតប ចំពោះគ្រោះមហន្តរាយ ប្រកបដោយប្រសិទ្ធិភាព និងគ្មានការត្រួតពិនិត្យខុសច្បាប់។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការដាក់ចេញគោលនយោបាយ «ភូមិឃុំមានសុវត្ថិភាព» នេះ ជារឿងត្រឹមត្រូវមួយ តែការអនុវត្តន៍មិនទាន់បានល្អប្រសើរ។

«យើងដាក់ចេញនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពត្រឹមត្រូវហើយ ឥឡូវអ្វីដែលជាការនៅខ្វះត្រង់ថាយើងមិនបានដាក់ភ្ជាប់នូវគន្លឹះ នូវកូនសោរនេះ ហើយយើងងាកទៅឆ្វេងបន្តិច ងាយកទៅស្តាំបន្តិច»។

សម្តេចតេជោ បញ្ជាក់បន្ថែម។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការរួមគ្នាពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងនាំមកនូវសន្តិសុខសុវត្ថិភាពសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ នឹងនាំដល់ការជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលផងដែរ៕

ដកស្រង់ពី៖ Fresh News