Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អគ្គនាយកដ្ឋានពន្ធដារ នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ពីកាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មតាមអនឡាញ នៅថ្ងៃទី០៣ ខែមីនា

  • បោះពុម្ព

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នឹងរៀបចំសិក្ខាសាលាស្ដីពី «កាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងប្រព័ន្ធគ្រប់គ្រង ការប្រកាសពន្ធអាជីវកម្មតាមអនឡាញ ព្រមទាំងវិធានវិក្កយបត្រទម្រង់ថ្មី នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ នៅសណ្ឋាគារសូហ្វីតែល ភីគីត្រា។

សិក្ខាសាលាស្ដីពី «កាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងប្រព័ន្ធគ្រប់គ្រង ការប្រកាសពន្ធអាជីវកម្មតាមអនឡាញ ព្រមទាំងវិធានវិក្កយបត្រទម្រង់ថ្មី របស់អគ្គនាយកដ្ឋានព្ធដារ» រៀបចំឡើងដើម្បីពង្រឹងចំណេះដឹងស្ដីពីពន្ធដារ និងទទួលបានព័ត៌មានស្ដីពី បទដ្ឋានគតិយុត្តថ្មីៗ ពាក់ព័ន្ធនឹងពន្ធដារ សម្រាប់ជាប្រយោជន៍ដល់សហគ្រាស អគ្គនាយកដ្ឋានពន្ធដារ៕

ដកស្រង់ពី៖ Fresh News