Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រការ ១៥ថ្មី នៃបទបញ្ជាផ្ទៃក្នុង ព្រឹទ្ធសភា ត្រូវបានបញ្ជូនទៅ ក្រុមប្រឹក្សាធម្មនុញ្ញ

  • បោះពុម្ព

ភ្នំពេញ៖ ប្រការ ១៥ថ្មី នៃបទបញ្ជាផ្ទៃ ក្នុងព្រឹទ្ធសភា ដែលមានលើកឡើងពី ការបន្ថែម គណៈកម្មការទី១០ថ្មីនោះ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០១៤ ត្រូវបានសមាជិកព្រឹទ្ធសភា បោះឆ្នោតគាំទ្រ ដោយសំឡេង ជាឯកច្ឆន្ទ (៥១ លើ៥១ ក្នុងចំណោម សមាជិកសរុប ៦១រូប) និង បានបញ្ជូនទៅដល់ដៃ ក្រុមប្រឹក្សាធម្មនុញ្ញហើយ នៅថ្ងៃដដែលនេះ។

ថ្លែងប្រាប់ នៅព្រឹកថ្ងៃចន្ទនេះ លោក អ៊ុំ សារិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា ថ្លែងថា ព្រឹទ្ធសភា បានបញ្ជូន ពង្រាងប្រការ១៥ថ្មី ទៅក្រុមប្រឹក្សាធម្មនុញ្ញហើយ ដើម្បីឱ្យក្រុមប្រឹក្សានេះ ពិនិត្យពីធម្មនុញ្ញភាព។ លោក បន្តថា «បន្ទាប់ពីបានយោបល់ ពីក្រុមប្រឹក្សាធម្មនុញ្ញហើយ យើងនឹងប្រកាស ឲ្យប្រើដោយរៀបចំ កិច្ចប្រជុំបោះ ឆ្នោតជ្រើសរើស ក្បាលម៉ាស៊ីនដឹកនាំ ព្រឹទ្ធសភាថ្មីក្នុង ចំណោម គណៈកម្មការទាំង១០ នៅក្នុងប្រការ១៥ថ្មីនេះ»។

ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យ ក្រុមប្រឹក្សាធម្មនុញ្ញ លោក អ៊ុត ឈន បានថ្លែងប្រាប់ថា លោក មិនទាន់ បានទទួល សេចក្តីព្រាងនោះ នៅឡើយទេ ប៉ុន្តែថា ប្រសិនបើលោក បានទទួលលោកនឹង បញ្ជូនបន្ត ដើម្បីរៀបចំ កិច្ចប្រជុំ ពិភាក្សា។

យោងតាម សេក្ដីប្រកាស ព័ត៌មានរបស់ ព្រឹទ្ធសភា ចុះថ្ងៃចន្ទ ទី២៥ សីហា ឆ្នាំ២០១៤ បានឲ្យដឹងថាប្រការ ១៥ថ្មី នៃ បទបញ្ជាផ្ទៃក្នុង ព្រឹទ្ធសភា ជាការបំពេញ បន្ថែមនូវខ្លឹមសារ ដើម្បីបើកលទ្ធភាព ឲ្យព្រឹទ្ធសភា បង្កើតគណៈកម្មការថ្មី មួយបន្ថែមទៀត គឺគណៈកម្មការ អង្គេតបោសសំអាត និងប្រឆាំងអំពើពុករលួយ ដោយអនុលោមតាម ស្មារតី នៃកិច្ច ព្រមព្រៀងជំនួបកំពូល រវាងថ្នាក់ដឹកនាំ គណបក្ស ទាំងពីរកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤៕

ដកស្រង់ពី៖ ដើមអម្ពិល